ព័ត៌មានទាន់ហេតុការណ៍៖

មានប្រទេសចំនួន៣បានជួយសង្គ្រោះប្រេងឆៅរបស់រុស្ស៊ី គេចពីការដាក់ទណ្ឌកម្មរបស់អឺរ៉ុប

ចែករំលែក៖

ប្រទេសចំនួន៣កំពុងតែជួយដល់រុស្ស៊ី រក្សាការនាំចេញប្រេងឆៅ បើទោះបីរុស្ស៊ីកំពុងតែធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែនក្តី។ ប្រទេសតួកគីគឺជាប្រទេសនាំមុខនៅក្នុងការទិញប្រេងពីរុស្ស៊ី។
នាវានាំប្រេងជាច្រើនគ្រឿងមិនបានកំណត់គោលដៅ បង្កផលលំបាកយ៉ាងខ្លាំងដល់ការតាមដានពីសហគមន៍អន្តរជាតិ ។
ភាគច្រើនប្រេងពីរុស្ស៊ីបានចូលទៅកាន់កំពង់ផែនៃប្រទេសឥណ្ឌា និងប្រទេសចិន ។ ភាគច្រើន ប្រេងឆៅរបស់រុស្ស៊ីទៅកាន់ប្រទេសចំនួន៣ គឺតួកគី ឥណ្ឌា និងចិន ដែលជាប្រទេសតម្រូវការប្រើប្រាស់ប្រេងច្រើនជាងកេបំផុតលើពិភពលោក ដោយ៣ប្រទេសខាងលើមានពលរដ្ឋជិតពាក់កណ្តាលនៃពលរដ្ឋសរុបនៅលើពិភពលោក។
ប្រេងឆៅរុស្ស៊ីដឹកជញ្ជូនទៅកាន់ប្រទេសឥណ្ឌា ឈានដល់កម្រិតកំពូលនៅខែមិថុនាកន្លងមក គឺមានដល់ទៅ ២,២ពាន់លានបារ៉ែល ក្នុងមួយថ្ងៃ ។ ក្នុងរយៈពេល៤សប្តាហ៍ចុងក្រោយនេះ គិតត្រឹមថ្ងៃទី១៤ខែតុលា ចំនួនប្រេងឆៅទៅកាន់ប្រទេសទាំង៣ខាងលើបានថយចុះ ៣៥០ពាន់លានបារែល នៅសល់តែ១,៦៥លានបារែលប៉ុណ្ណោះក្នុងមួយថ្ងៃ ។
បច្ចុប្បន្នប្រទេសលោកខាងលិច ពិសេសគឺតំបន់អឺរ៉ុបកំពុងប្រឈមកង្វះថាមពលយ៉ាងខ្លាំង ក្នុងរដូវរងាហើយតម្លៃថាមពលឡើងថ្លៃខ្ពស់ ។ ចំណែកប្រទេស ឥណ្ឌា ចិន តួកគី បានទិញប្រេងពីរុស្ស៊ីក្នុងតម្លៃថោកបំផុត ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖