ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយលើគម្រោងថ្មីមួយដែលមានទឹកប្រាក់ចំនួន ៥២០,៨៤៧ដុល្លារអាមេរិកសម្រាប់ការងារជួសជុលប្រាសាទបាយ័នក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អោយដឹងថា, រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយលើគម្រោងថ្មីមួយដែលមានទឹកប្រាក់ចំនួន ៥២០,៨៤៧ដុល្លារអាមេរិកសម្រាប់ការងារជួសជុលប្រាសាទបាយ័នក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ។

ចាប់តាំងពីឆ្នាំ១៩៩៤មក ក្រុមJSA ឬJASA បានអនុវត្តគម្រោងស្រាវជ្រាវ ថែរក្សា និងជួលជុលជាចម្បងលើប្រាសាទបាយ័ន យ៉ាងណាមិញ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសរុបប្រមាណជា២៧លានដុល្លារ គិតចាប់ពីជំហានទី១រហូតដល់ទី៥ ដើម្បីអនុវត្តនូវសកម្មភាពថែរក្សា និងជួសជុលប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ 

នៅខែមេសា ឆ្នាំនេះ ជំហានទី៦ ត្រូវបានចាប់ផ្តើម ធ្វើការស្រាវជ្រាវ និងធ្វើការលើការរក្សាលំនឹងតួប៉មកណ្តាលនៃប្រាសាទបាយ័ន។ 

យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គម្រោងថ្មីនេះ នឹងបន្តរួមចំណែកដល់ការអនុវត្តកិច្ចការថែរក្សា និងជួលជុលប្រាសាទបាយ័នទៅបានយ៉ាងរលូន ៕

ដោយ : សិលា


ចែករំលែក៖