ខេត្តរតនគិរី ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុងសហការជាមួយរដ្ឋបាលព្រៃឈើនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានចុះបង្គ្រាបករណីជួញដូរសត្វព្រៃនៅចំណុចផ្សារបានលុង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ចុះបង្ក្រាបការលក់សាច់សត្វព្រៃខុសច្បាប់គឺបានធ្វើឡើងក្រោមការដឹកនាំរបស់លោកអនុសេនីយ៍ឯក កែវ ចាន់រី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តរតនគិរី ដោយបានចាប់យកវត្ថុតាងរួមមាន÷សាច់ជ្រូកព្រៃទម្ងន់១៤គីឡូក្រាម,សាច់ត្រកួតទម្ងន់ ៣ គីឡូក្រាម,សាច់ឈ្លូសទម្ងន់ ៧គីឡូក្រាម សរុបទម្ងន់ ២៤គីឡូក្រាម។
បច្ចុប្បន្ន វត្ថុតាងខាងលេីត្រូវបានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈេីបានលុងដេីម្បីចាត់តាមនីតិវិធីបន្ត៕
ដោយ៖ សូរិយា