ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ នេត សាវឿន ចេញសេចក្តីសម្រេចបែងចែកភារកិច្ច ថ្នាក់ដឹកនាំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ប្រធាន១រូប និងអនុប្រធាន១៣រូប

ចែករំលែក៖

ភ្នំពេញ ៖​​ បើតាមសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”  ទទួលបាននៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់អោយដឹងថា, លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានចេញសេចក្តីសម្រេចបែងចែកភារកិច្ច ថ្នាក់ដឹកនាំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ដែលមានប្រធាន អមដោយអនុប្រធានសរុប១៤រូប។ 

ប្រការ១: នៅក្នុងសេចក្តីសម្រេចខាងលើ លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ជាប្រធាននាយកដ្ឋាននគរបាលយុត្តិធម៌គ្រប់គ្រងដឹកនាំរួម អមដោយអនុប្រធាន ១៣រូបផ្សេងទៀត ជួយការងារតាមនាយកដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ 

ប្រការ ២ : អស់លោក លោកស្រីជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ មានភារកិច្ចអនុវត្ត ការងារផ្សេងៗទៀត តាមការប្រគល់ពីប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌។ 

ប្រការ ៣ : រាល់បទកំណត់ទាំងឡាយណាដែលផ្ទុយពីសេចក្តីសម្រេចនេះត្រូវទុកជានិរាករណ៍។

ប្រការ ៤ : ប្រធានសេនាធិការ ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងដូចក្នុងប្រការ១ ត្រូវអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ : សិលា


ចែករំលែក៖