ព័ត៌មានទាន់ហេតុការណ៍៖

គ្រប់បណ្តាកងឯកភាពចំណុះកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បានបង្កើនការយកចិត្តទុកដាក់ក្នុងការយាមកាម និង ល្បាតត្រួតពិនិត្យគ្រប់ចំណុចដែលបានកំណត់

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ ៖ អនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានចាត់តាំងឱ្យលោក មេបញ្ជាការ វរសេនាតូចលេខ ៤២២ ចាត់តាំងកម្លាំងអន្តរាគមន៍ជា ០៤ ក្រុម ដើរល្បាតតាមខ្សែបន្ទាត់ព្រំដែនដែលអង្គភាពទទួលខុសត្រូវ។

រាល់ការល្បាតគ្រប់ចំណុចទាំងអស់នេះ ដើម្បីក្តាប់ជាប់នូវសភាពការណ៍ដែលកើតមានឡើងដោយប្រការណាមួយតាមខ្សែបន្ទាត់ព្រំដែន ក្នុងនោះដែរ ឧត្តមសេនីយ៍ទោ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ បានជំរុញឲ្យគ្រប់កងឯកភាពទាំងអស់ត្រូវតែបន្តបង្កើនកិច្ចសហកាក្នុងការដើរល្បាតឲ្យបានជាប់ជាប្រចាំ និង ធ្វើការត្រួសត្រាយសំអាតផ្លូវចល័តតាមខ្សែបន្ទាត់ព្រំដែនឲ្យបានស្អាតល្អ ដើម្បីងាយស្រួលក្នុងការដើរល្បាតផងដែរ ។

បន្ទាប់ពីការល្បាតរួចរាល់មក បងប្អូនកម្លាំងកងទ័ពប្រចាំការក៏បានសំអាតជុំវិញជម្រករស់នៅតាមគោលដៅនីមួយៗ។

ឧត្តមសេនីយ៍ទោ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ ក៏បានផ្តាំផ្ញើបន្ថែមដល់កម្លាំងល្បាត និង កម្លាំងប្រចាំការតាមខ្សែបន្ទាត់ព្រំដែនទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនចាញ់ និង ថែទាំសុខភាពឲ្យបានល្អគ្រប់ៗគ្នា ៕

ដោយ​៖សហការី​


ចែករំលែក៖