ខេត្តប៉ៃលិន ៖ នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ។
លោក មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ បានចាត់ឱ្យកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ចុះធ្វើវិធានការរដ្ឋបាល អប់រំណែនាំប្រជាពលរដ្ឋដែលលេងល្បែងស៊ីសង (លេងបៀ)មកធ្វើការអប់រំណែនាំចំនួន ០១ទីតាំង ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
កម្លាំងរបស់លោកបានឃាត់ខ្លួមនុស្សចំនួន ០៥នាក់ មានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ សំ កុលាប ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
២- ឈ្មោះ ថៃ សាវុធ ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
៣- ឈ្មោះ ភិវឌ្ឍ គុន្ធា ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
៤- ឈ្មោះ ឃឿន ឃាន ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
៥- ឈ្មោះ រ៉ាត់ សារួន ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ក្រោយពីសមត្តកិច្ចឃាត់ខ្លួនរួចកម្លាំងក៏បានដកហូតវត្ថុតាងរួមមាន៖ បៀចំនួន០១ហ៊ូ កំរាលសំរាប់លេងចំនួន០១កំរាល និងកន្ទេលចំនួន០១។
បច្ចុប្បន្នក្រោយពីការអប់រំណែនាំរួច និងធ្វើកិច្ចសន្យារាងចាលហើយឱ្យត្រឡប់ទៅផ្ទះវិញ ៕
ដោយ៖ស សារ៉េត