ព័ត៌មានទាន់ហេតុការណ៍៖

គណៈអភិបាលក្រុងពោធិ៍សាត់ បានចេញញត្តិថ្កោលទោសទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ញត្តិថ្កោលទោស

យើងខ្ញុំទាំងអស់គ្នាជាគណៈអភិបាលក្រុងពោធិ៍សាត់ តំណាងឲ្យមន្ត្រីរាជការរដ្ឋបាលក្រុងពោធិ៍សាត់ និងប្រជាពលរដ្ឋនៃក្រុងពោធិ៍សាត់ទាំងមូលមានសេចក្តីក្រេវក្រោធយ៉ាងខ្លាំងបន្ទាប់ពីបានទទួលព័ត៌មានពី ខ្លីបវីដេអូដែលទណ្ឌិតក្បត់ជាតិ សម រង្ស៊ី បានផ្សព្វផ្សាយប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតមកលើអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ ដោយជនក្បត់ជាតិនេះបាននិយាយថា “ស្ដេចសព្វថ្ងៃ នេះអត់មានមនសិការជាតិ តែបន្ដិចក៏អត់ដែរ” និងបានចោទប្រកាន់បន្តទៀតថា “ស្ដេចសព្វថ្ងៃក្បត់ជាតិ……។ល។

យើងខ្ញុំទាំងអស់គ្នាសូមប្រកាសធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះទណ្ឌិត ក្បត់ជាតិ សម រង្ស៊ី និងបក្សពួកដែលបានប្រមាថ និងចោទប្រកាន់ដែលគួរឲ្យស្អប់ខ្ពើមម្តងហើយម្តងទៀតមកលើ អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង និងជានិមិត្ដរូបនៃឯកភាពជាតិ និងបូរណភាពទឹកដី នៃមាតុភូមិកម្ពុជា ហើយទង្វើរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការច្បាប់ឲ្យបាន ម៉ឹងម៉ាត់បំផុត និងមិនអាចលើកលែងឲ្យបានជាដាច់ខាតចំពោះទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថ មកលើអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងនាមជាគណៈអភិបាលក្រុងពោធិ៍សាត់ ក៏ដូចជាមន្ត្រីរាជការរដ្ឋបាលក្រុងពោធិ៍សាត់ និងប្រជាពលរដ្ឋនៅ ទូទាំងក្រុងពោធិ៍សាត់ សូមប្តេជ្ញា និងប្រកាសជាឱឡារឹកថានឹងបន្តគោរព ការពារ និងដង្ហែតាមអង្គព្រះមហាក្សត្រ ដោយឥតងាក និងប្តេជ្ញាបន្តការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ការពាររាជរដ្ឋាភិបាលស្របច្បាប់ ពិសេសការពារអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឲ្យនរណារំលោភបំពានបានជាដាច់ខាត ព្រមទាំងប្តេជ្ញាក្នុងការកំចាត់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដើម្បីធានារក្សាការពារសុខសន្តិភាព និងការពារសេចក្តី សុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល៕

ដោយ : សិលា


ចែករំលែក៖