ព័ត៌មានទាន់ហេតុការណ៍៖

អាណិតណាស់សង្ខារមិនទៀង ! ស្រឡាញ់គ្នាបាន១០ ថ្ងៃ សង្សារជិះម៉ូតូដឹកលំហែរកាយ ត្រូវរថយន្តដឹកទឹកកក បុកស្លាប់ខាងស្រី ខាងប្រុសរបួសស្រាល !

ចែករំលែក៖

ភ្នំពេញ ៖ រន្ធត់ណាស់ ! ជីវិតសត្វលោកពិតជាមិនទៀងឡើយ មួយពព្រិចភ្នែកសោះ គូស្នេហ៍១គូរទើបនឹងស្រឡាញ់គ្នា ត្រូវមច្ចុរាជតាមដងផ្លូវឆក់យកជីវិតខាងស្រី ហើយ ខាងប្រុសរួចផុតពីសេចក្តីស្លាប់ ខណៈទើបលួចប្រតិព័ទ្ធស្រឡាញ់គ្នា បានត្រឹម១០ ថ្ងៃ ក៏ចំណាយពេលវេលាដឹកដើរលេងជុំគ្នា ដើម្បីកម្សាន្តលំហែរកាយ តែជួបគ្រោះចង្រៃរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម ។ 

សូមបញ្ជាក់ថា, ហេតុការណ៍ដ៏សង្វេគនេះ កើតឡើងកាលពីវេលាម៉ោង១និង៤០ នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

ព័ត៌មានបន្ថែមបញ្ជាក់ថា, ៖ សាច់ញាតិនិងក្រុមគ្រួសារបានមកទទួលយកសពរបស់នារីរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតហើយ ! ក្រោយជិះម៉ូតូដើរលេងជាមួយបុរសជាសង្សារទើបស្គាល់បាន ១០ ថ្ងៃ ។ ចេញដំណើរបានពាក់កណ្ដាលផ្លូវក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តដឹកទឹកកកក្រុមហ៊ុន EVA អុីវ៉ា បានបើកឆ្លងផ្លូបុកនិងកិន បណ្ដាលឱ្យនារីជាសង្សារស្លាប់។ចំណែកបុរសជាសង្សាររងរបួសស្រាល។ 

ជនរងគ្រោះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ក្នុងរបាយការណ៍ថាមានឈ្មោះអ្វីនៅឡើយទេ។ បច្ចុប្បន្នទាំងម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។ រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ៕

ដោយ : សិលា


ចែករំលែក៖