ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនេីប Rolls Royce តម្លៃខ្ទង់លានដុល្លារ​ បេីកឆ្លងផ្លូវ​ត្រូវរថយន្ត​ HighLander​ បុកពីចំហៀងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនេីប​ម៉ាក Rolls Royce Cullinan តម្លៃខ្ទង់លានដុល្លារ​ បានបេីកឆ្លងផ្លូវបំបែកជាបួន​ ត្រូវរថយន្ត​ HighLander មួយគ្រឿងទៀតបេីកបុកពីចំហៀង​ បណ្ដាលឲ្យរងការខូចខាត​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ​កាលពីវេលាម៉ោង​១០​ និង១០នាទីយប់​ ថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២២ នៅក្បែរផ្សារ៧មករា​ តាមបណ្ដោយផ្លូវលេខ៦១៤​ កែងផ្លូវលេខ២៨៧​ ក្នុងសង្កាត់បឹងកក់២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ នៅពេលកេីតហេតុនោះ​ គេឃេីញរថយន្តស៊េរីទំនេីបម៉ាក​ Rolls Royce Cullinan ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កម្ពុជា​ TS-5666 ដែលគេដឹងថាមានតម្លៃជាង២លានដុល្លារអាមេរិក​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៦១៤​ ទិសដៅពីកេីតមកលិច​ ខណ:មកដល់ចំណុចកេីតហេតុក៏ឆ្លងផ្លូវបំបែក​បានពាក់កណ្ដាល​ ក៏ត្រូវរថយន្តម៉ាក​ Toyota HighLander ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​ 2BL-0693 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២៨៧​ ទិសដៅពីជេីងមកត្បូង​ មកបុករថយន្តទំនេីប Rolls Royce ពីចំហៀងខាងស្ដាំ​ បណ្ដាលឲ្យកំពិតទ្វារ​ រងការខូចខាតច្រេីនគួរសម្យ​ ឯរថយន្ត​ HighLander​ ក៏រងការខូចខាតស្តុបនិងកាងច្រេីនគួរសម្យដូចគ្នា​ ។ 

    ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ​ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ហេីយភ្លាមៗ​ ភាគីរថយន្តទំនេីប​ Rolls Royce មានប្រុស​ស្រីចុះចេញពីកន្លែងកេីតហេតុបាត់​ បន្សល់រថយន្តនៅកន្លែងកេីតហេតុ​ ។ 

    បន្ទាប់មក​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ឃេីញថា​ ភាគីទាំងសងខាងមិនមានការចចារគ្នា​ ក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ​ចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វេីការវាស់វែង​យករថយន្តទាំងពីរគ្រឿងទៅរក្សាទុក​ រង់ចាំភាគីទាំងពីរចូលខ្លួនដោះស្រាយតាមក្រោយ​ 

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖