ភ្នំពេញ ៖ គម្រប់មួយឆ្នាំនៃការបើកដំណើរការប្រទេសឡើងវិញ៖ ជីវិតប្រជាជនកម្ពុជា ត្រូវបានសង្រ្គោះទាន់ពេលវេលាពីជ្រោះមរណៈនៃការរាតត្បាតជាសាកលនៃវីរុសកូវីដ-១៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
គម្រប់មួយឆាំ្ននៃការបើកដំណើរការប្រទេសឡើងវិញ៖ ជីវិតប្រជាជនកម្ពុជា ត្រូវ បានសង្គ្រោះទាន់ពេលវេលាពីជ្រោះមរណៈនៃការរាតត្បាតជាសាកលនៃវីរុសកូវីដ-១៩ ក្រោមការដឹកនាំដ៏ត្រឹមតូវ និងឈ្លាសវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអត្ថបទសរសេរដោយ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
– ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ គឺជាថ្ងៃដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើកដំណើរការប្រទេសឡើងវិញ បន្ទាប់ពីការ រាតត្បាតជាសាកលនៃវីរុសកូវីដ-១៩ ចាប់តាំងពីការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ដំបូងគេ នៅខេត្តព្រះសីហនុ និងស្ថិតនៅក្នុងពេលដែលប្រទេសកម្ពុជា បានទទួលចំនួនអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ បានដល់គោលដៅ ១០លាននាក់ សម្រាប់ក្រុមអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលជាគោលដៅបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះមានលោកយាយ-លោកតាដែលមានអាយុពី១០០ឆ្នាំឡើង មានចំនួន ១៤៩នាក់ បានស្ម័គ្រចិត្តចាក់ វាក់សាំងកូដ-១៩ផងដែរ។ នាចុងឆ្នាំ ២០១៩ នៅពេលដែលមានការផ្ទុះចេញនូវការចម្លងវីរុសកូរ៉ូណា ដែលគេមិន ទាន់បានដឹងពី អត្តសញ្ញាណច្បាស់លាស់នៃវីរុសនេះ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការតាមដានដោយយក ចិត្តទុកដាក់ជាទីបំផុតនូវការវិវត្តន៍ និងស្ថានភាពនៃការរាតត្បាតនៃវីរុសនៃអម្បូរកូរ៉ូណាដែលមិនទាន់មានឈ្មោះនេះ ហើយ នាដើមខែមករា ឆ្នាំ២០២០. ការដាក់ចេញនូវវិធានការត្រួតពិនិត្យអ្នកដំណើរនៅតាមច្រកចេញ-ចូលអន្តរជាតិ ត្រូវបានអនុវត្ត ដោយក្រុមគ្រូពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត ដែលមានច្រកចេញចូលទាំងនោះ។ វិធានការ សុខាភិបាល និងរដ្ឋបាល ក៏ត្រូវបានដាក់ចេញជាបន្តបន្ទាប់ទៀត ក្នុងការប្រយុទ្ធនឹងជំងឺដ៏កាចសាហាវនេះ រហូតដល់មានការបើកដំណើរការប្រទេសឡើងវិញ។
នៅត្រីមាសទី១នៃឆ្នាំ២០២០ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសភាពអាសន្នសុខភាព សាធារណៈជាសាកល ហើយបានដាក់ចេញនូវវិធានការសុខភាពសាធារណៈ និងការណែនាំ ជាបន្តបន្ទាប់ សម្រាប់ បណ្តាប្រទេសនានាគិតគូរចាប់យកទៅអនុវត្ត ដោយមានការសម្រួលទៅតាម ស្ថានភាពនៃប្រទេសនីមួយៗ។ ការផ្តល់ឈ្មោះវីរុសកូរ៉ូណាថ្មីនេះ ក៏ត្រូវបានអង្គការសុខភាពពិភពលោក ប្រកាសហៅថា វីរុសកូវីដ-១៩ (COVID-19)” ដែលនៅលើសាកលលោកក៏កំពុងតែប្រើប្រាស់ឈ្មោះវីរុសនេះ រហូតដល់សព្វថ្ងៃ។ ដោយមានការចម្លងពី មនុស្សម្នាក់ទៅមនុស្សម្នាក់មានល្បឿនលឿន និងតាមរយៈការធ្វើដំណើរ ចល័តរបស់បុគ្គលពីប្រទេសមួយ ទៅប្រទេសមួយ ការឆ្លងរាតត្បាតនៃវីរុសនេះ ក៏កាន់តែមានសភាពខ្លាំងក្លា រហូតដល់ធ្វើឱ្យមានអ្នកឈឺ និងស្លាប់ បាត់បង់ជីវិតជាច្រើនលាននាក់នៅលើសាកលលោក។ ដើម្បីស្រោចស្រង់ និងការពារសុខភាព ព្រមទាំងជួយ សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាពីជ្រោះមរណៈកូវីដ-១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវ យន្តការគ្រប់គ្រង និងវិធានការឆ្លើយតប ប្រកបដោយប្រសិទ្ធិភាពខ្ពស់ បានទាន់ពេលវេលា មានដូចជា៖
១. ប្រតិបត្តិការគណកម្មការជាតិប្រយុទ្ធ នឹងជំងឺកូវីដ-១៩ដឹកនាំដោយ សម្តេចតេជោ ផ្ទាល់ ដែលមាន អនុគណកម្មការចំណុះចំនួន ១១ និង គណកម្មការប្រតិបត្តិចំនួន ៤ គឺ គណកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺ កូវីដ-១៩ គណកម្មការចំពោះកិច្ចលទ្ធកម្មវាក់សាំងកូវីដ-១៩ គណកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងគណកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ថ្នាក់រាជធានី-ខេត្តទាំង ២៥។
២. អនុវត្តអភិក្រម រដ្ឋាភិបាលទាំងមូល សង្គមជាតិទាំងមូល (the whole of government and the whole of society approaches) ក្នុងការឆ្លើយតប និងអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ការកៀគរធនធាន ពីគ្រប់មជ្ឈដ្ឋាន រួមមានទាំងការចូលរួមបរិច្ចាគធនធានពីបុគ្គល ក្រុមហ៊ុន សហគ្រាស និងអ្នកសប្បុរសនានា ផងដែរ សម្រាប់ប្រើប្រាស់នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
៣. សកម្មក្នុងការទំនាក់ទំនងហានិភ័យ (risk communication) ដោយផ្តល់ព័ត៌មានពិត រហ័ស បន្សាប ព័ត៌មានប្រឌិត និងក្លែងក្លាយ បំភ្លឺជូនសាធារណជននូវកិច្ចការនានាទាក់ទងទៅនឹងវិធានការសុខាភិបាលនានា ទៅនឹងជំងឺកូវីដ-១៩ និងសម្រាប់ការងារចាក់វាក់សាំងកូវីដ-១៩នៅទូទាំងប្រទេស។
៤. កៀ និងជំរុញការចូលរួមពីបុគ្គល ពីក្រុមគ្រួសារ និងសហគមន៍ ក្នុងការអនុវត្តន៍ឱ្យបាន ហ្មត់ចត់នូវវិធានការសុខាភិបាលដែលបានដាក់ចេញនានា ជាពិសេស គឺជំរុញការអនុវត្តន៍វិធានការ “ពាការពារ និង ៣កុំ” នឹងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ (ទាំងខ្មែរ និងជនបរទេសដែលស្នាក់នៅកម្ពុជា) ដោយមិនប្រកាន់ ពូជសាសន៏ វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាឡើយ ស្ម័គ្រចិត្តទៅទទួល យកវ៉ាក់សាំងកូវីដ-១៩ ដោយមិនគិតថ្លៃ រួមទាំងគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការផ្ដល់អំណោយមនុស្សធម៌ ជាសាច់ប្រាក់ អង្ករ និងគ្រឿងឧបភោគ-បរិភោគ ព្រមទាំងទឹកសុទ្ធ ទ្រទ្រង់ជីវភាពរស់នៅសម្រាប់អ្នកស្ម័គ្រចិត្ត ចាក់វាក់សាំងទីលាននាក់ និងសម្រាប់លោកយាយលោកតា ដែលមានអាយុពី ១០០ឆ្នាំឡើងទៅ ដែលបាន ស្ម័គ្រចិត្តទៅចាក់វាក់សាំងកូវីដ-១៩។
៥. ការខិតខំស្វែងរកវាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនបងប្អូនប្រជាពលរដ្ឋ និងការដាក់ចេញនូវ យុទ្ធនាការចាក់វាក់សាំងកូវីដ-១៩ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ប្រដេញគ្នាជាមួយនឹងការកើនឡើង នៃករណីឈឺ និងស្លាប់ ដោយសារវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីៗ ជាពិសេស គឺពពួក ដែលតា ដែលបានឆក់យក អាយុជីវិតមនុស្សចំនួន ៣០៥៦នាក់នាឆ្នាំនោះ ហើយតាមរយៈការទទួលយកវាក់សាំងកូវីដ-១៩នេះ បានជួយ អាយុជីវិតមនុស្ស និងបានអនុញ្ញាតឱ្យមាន ការបើកដំណើរការប្រទេសឡើងវិញផងដែរ។
៦. ពង្រឹង និងបង្កើនសាមគ្គីភាពគ្នា កិច្ចសហប្រតិបត្តិការ និងសហការជាមួយដៃគូទ្វេភាគី ពហុភាគី ព្រមទាំងវិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាឆ្លើយតបទៅនឹងការរាតត្បាត ដោយសារវីរុសដ៏កាច សាហាវអត់ស្រមោលនេះ។ ការសម្រេចចិត្តប្រកបដោយកាយវិការមនុស្សធម៌ពិតប្រាកដ ដោយបានអនុញ្ញាតឱ្យ នាវាខ្នាតយក្ស MS Wetserdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ បាន ជួយសង្គ្រោះអាយុជីវិតមនុស្ស រាប់ពាន់នាក់នៅលើនាវានោះ បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែង របស់ពួកគេ ប្រកបដោយជោគជ័យ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំភ្លេចថា វីរុសកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។ វីរុសអូមីក្រុងកំពុងតែបន្តបម្លែងខ្លួនជាច្រើនជំនាន់ទៅហើយៗក្នុងពេលថ្មីៗនេះ ក៏មានការរកឃើញវីរុសអូមីក្រុង បម្លែងថ្មីឈ្មោះថា XBB ដែលកំពុងតែឆ្លងនៅតាមបណ្តាប្រទេសចំនួន ៣៥ប្រទេស និង BQ1 ចំនួន ៦៥ប្រទេស ទៅហើយមកទល់ពេលនេះ។ ដូច្នេះ សូមបងប្អូនទាំងអស់ បន្តប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការការពារ ជា ពិសេស ៣ការពារ និងទៅទទួលយកវាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ ទី៤ និងទី៥ ឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សា បាននូវភាពស៊ាំបុគ្គល និងភាពស៊ាំសហគមន៍ ធានាបាននូវនិរន្តភាពនៃការរស់នៅប្រចាំថ្ងៃក្នុងប្រក្រតីភាពថ្មី របស់បងប្អូនបានយូរអង្វែងតទៅ។
· ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះគឺជាថ្ងៃគម្រប់មួយឆ្នាំនៃការបើកដំណើរការសេដ្ឋកិច្ច-សង្គមកម្ពុជា ឡើងវិញ ហើយក៏ជាថ្ងៃដែលយើងទាំងអស់គ្នា បានចងចាំថា “វត្តមានរបស់សម្តេចតជោនាយករដ្ឋមន្តី គឺជា អាយុជីវិតរបស់យើងទាំងអស់គ្នា ប្រសិនបើគ្មានសម្ដេចតេជោដឹកនាំទេនោះ យើងទាំងអស់គ្នា នឹងមិនអាចបាន រួចផុតពីការសម្លាប់ដោយសារជំងឺកវីដ-១៩វាយលុកខ្លាំងក្លាដែរ ហើយពេលវេលានេះ ក៏អាចចាត់ទុកបានដែរថា គឺ ជាការជួយសង្គ្រោះអាយុជីវិតលើកទី២ បន្ទាប់ពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដែល សម្តេចតជោនាយករដ្ឋមន្តី បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងការផ្ដល់នូវការយកចិត្តទុកដាក់ខ្ពស់បំផុតដល់ការរស់រានមានជីវិត របស់ប្រជាជនកម្ពុជា រួមទាំង ជនបរទេសជាច្រើននាក់ ដែលកំពុងស្នាក់នៅលើទឹកដីកម្ពុជា នាសម័យកូវីដ-១៩”។
ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាថ្ងៃដែលប្រជាជនទាំងអស់ បានវិលត្រឡប់ទៅរកការរស់នៅធម្មតា ក្នុង ប្រក្រតីភាពថ្មី ក្នុងបរិបទបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតមកដល់បច្ចុប្បន្ននេះ។ ដូច្នេះ យើងខ្ញុំទាំងអស់គ្ន សូមចងចាំនូវគុណូបការៈដែលមិនអាចកាត់ថ្លៃបានក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាទាំង២លើក គឺលើកទី១ នៅថ្ងៃ ៧មករា ឆ្នាំ១៩៧៩ និងលើកទី២ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រមទាំងបន្តគាំទ្រការដឹកនាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងអ្នកបន្តវេនដ៏មានសក្ដានុពល គឺឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេននាយករដ្ឋមន្ត្រី នៅ គ្រប់កាលៈទេសៈ និងជារៀងរហូតតទៅ។ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាល ជ្រៅជាទីបំផុត ប្រកបដោយមនោសច្ចេតនាគោរពស្រឡាញ់ដោយស្មោះស្ម័គ្រ និងគោរពជូនពរ សម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ទាំងអស់របស់សម្ដេច សូមជួបប្រទះតែសុខភាពល្អបរិបូណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរជានិរន្តតរៀងទៅ៕
ដោយ : សុខ ខេមរា