ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកក្រុមហ៊ុនប្រសិទ្ធភាពក្រេឌីតម្នាក់ទៅទារលុយឱកាសល្អម្ដាយមិននៅចាប់កូនស្រីរំលោភបានសម្រេច

ចែករំលែក៖

ខេត្តប៉ៃលិន ៖ នៅវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួលបណ្តឹងតាមទូរស័ព្ទពីលោកមេភូមិភ្នំស្ពង់នឹងម្តាយជនរងគ្រោះថា មានករណីរំលោភសេពសន្ថវៈជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ  នៅចំណុចស្រែម្អមស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។  ក្រោយពីបានទទួលព័ត៌មាននេះហើយលោកអធិការបានចាត់កម្លាំងជំនាញចុះសហការជាមួយកម្លាំងប៉ុស្តិ៍ឃុំសាលាក្រៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ នៅកន្លែងកើតហេតុ។

ជនសង្ស័យឈ្មោះ ង៉ែត វ៉ាឃីម ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនប្រសិទ្ធភាពក្រេឌីត រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ចំណែកជនរងគ្រោះឈ្មោះ ជ.ស.ផ.ន  ភេទស្រី អាយុ ១២ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិភ្នំស្ពង់ ឃុំសាលា ក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

តាមប្រភពពីសមត្ថកិច្ចបានទទួលបណ្ដឹងតាមទូរស័ព្ទពីលោកមេភូមិភ្នំស្ពង់បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានមកទារលុយនៅ ផ្ទះជនរងគ្រោះ ហើយជនរងគ្រោះបានប្រាប់ទៅជនសង្ស័យថាពុកម៉ែខ្ញុំមិននៅទេដោយឃើញឱកាសល្អជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភទៅលើជនរង គ្រោះបានសម្រេច និងបានគំរាមទៅលើជនរងគ្រោះមិនឲ្យស្រែកបើស្រែកប្រយ័ត្ន។

តាមមន្ត្រីនគរបាលប៉ុស្ថិ៍ឃុំសាលាក្រៅបានបន្តទៀតថា÷បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យខាងលើយកមកសួរនាំជនសង្ស័យបានសារភាពនៅមុខកម្លាំងជំនាញ ខ្លួនបានប្រព្រឹត្តទៅលើជនរងគ្រោះពិតប្រាកដមែន និងក្រោយពីសួរនាំរួចក៏បាននាំខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖