ប្រទេសអ៊ុយក្រែន ៖ បើតាមការបង្ហោះរបស់លោកហ្សឺលែនស្គីនៅលើ twitter ផ្លូវការរបស់លោកនាយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ គឺ លោក ហ្សឺលែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានផ្ញើសារអរគុណនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលប្រកាន់ជំហរគាំទ្រការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន។
ការបង្ហោះរបស់លោកហ្សឺលែនស្គី គឺបន្ទាប់ពីលោកបានជួបពិភាក្សាតាមទូរស័ព្ទជាមួយនឹងសម្ដេចតេជោ ហ៊ុន សែន កាលពីរសៀលម៉ោង ៤រសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីពិភាក្សាអំពីបញ្ហាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អ៊ុយក្រែន ក៏ដូចជាអាស៊ាន-អ៊ុយក្រែន។
កម្ពុជាគឺជាប្រទេសមួយដែលជំទាស់ជានិច្ចលើការឈ្លានពានរបស់រុស្ស៉ីនេះដោយបង្ហាញឡើងតាមរយៈការបោះឆ្នោតប្រឆាំងការលុកលុយ និងទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីទឹកដីអ៊ុយក្រែន ទោះជាយ៉ាងប្រទេសកម្ពុជាក៏មិនគាំទ្រការដាក់ទណ្ឌកម្មលើរុស្ស៉ីផងដែរដោយចាត់ទុកថាសកម្មភាពទណ្ឌកម្មលើរុស្ស៊ីនឹងបង្ករការខាតបង់កាន់តែខ្លាំង ។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍ថា, សម្តេចនឹងជួបលោក ហ្សឺលែនស្គី ប្រធានាធិបតីអ៊ុយក្រែន តាមទូរស័ព្ទក្នុងពេលខាងមុខដ៏ខ្លី ។ ទីបំផុត ! លោក ហ្សឺលែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា, អរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រកាន់ជំហរគាំទ្រការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋនីមួយៗ ក្នុងនោះដែរ លោកក៏ធានានូវរក្សាសុវត្ថិភាពស្បៀង សម្រាប់ប្រជាជាតិអាស៊ាន ផងដែរ ៕
ដោយ ៖ សុខ ខេមរា