ព័ត៌មានទាន់ហេតុការណ៍៖

ប្រយ័ត្នបងប្អូនយើង ! គ្រោះថ្នាក់កើតឡើងមិនទៀងទេ !

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ តាមរយៈព័ត៌មានបឋម! គឺនៅយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីតូបលក់អីវ៉ាន់ «អីឈុនហ៊ួយ» នៅផ្លូវយាយអានភូមិ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបានបាក់ដីស្រុតចុះទៅក្នុងស្ទឹង ។

ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង៧យប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ។ ប៉ុន្តែចំពោះព័ត៌មាន គ្រោះថ្នាក់ ឬមិនមានបញ្ហាអី សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន មិនទាន់ចេញរបាយការណ៍ជាផ្លូវការនៅឡើយទេ។

សូមរម្លឹកថា, នៅប្រទេសកូរ៉េខាងត្បូង មានមនុស្សយ៉ាងហោចណាស់ ១៥៦នាក់ បានស្លាប់ និងរាប់រយនាក់រងរបួស ដោយសារ ជាន់គ្នា កៀប ចង្អៀត ថប់ពិបាកដកដង្ហើម ។ ក្នុងនោះមានជនជាតិបរទេស ១៧នាក់ផងដែរ ។ បើនៅប្រទេសឥណ្ឌា មានមនុស្ស១៤១នាក់ បានស្លាប់ដោយសារបាក់ស្ពានបុរាណ ប្រមាណ ១០០ឆ្នាំ ដោយសារភាគច្រើន ជាយុវវ័យ ដើរឆ្លង បានលោត យោល ទាញ សប្បាយភ្លេចគិត ក៏ដាច់បាក់។ 

ករណី១ទៀត ! មានការប្រជ្រៀតជាន់លើគ្នាបណ្តាលឱ្យស្លាប់ ១១នាក់និងរបួសធ្ងន់៧នាក់ នៅកុងហ្គោ

     សារព័ត៌មាន Times of India  បានផ្សាយថា មានករណីប្រជ្រៀតជាន់លើគ្នាកើតឡើងនៅថ្ងៃទី ៣០ខែតុលា (ពេលវេលាក្នុងតំបន់) ក្នុងពេលដែលមានការប្រគំតន្ត្រីមានតារាល្បីមកពីទ្វីបអាហ្វ្រិក Fally Ipupa ចូលរួម ។ ការប្រជ្រៀតជាន់លើគ្នានោះបណ្តាលឱ្យស្លាប់ ១១នាក់និងរបួសធ្ងន់៧នាក់។

ការប្រគំតន្ត្រីរៀបចំឡើងនៅក្នុងពហុគីឡដ្ឋាន Martyrs ក្នុងរដ្ឋធានី Kinshasa ។ ពហុកីឡដ្ឋាននោះមានកៅអីសម្រាប់អ្នកចូលទស្សនាដល់ទៅ៨ម៉ឺននាក់ ។  តាមប្រភពព័ត៌មាន នៅក្នុងពហុកីឡដ្ឋាននោះមានមនុស្សចូលពេញ ដើម្បីគាំទ្រដល់តារា Fally Ipupa ក្នុងការសម្តែង ។

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កុងហ្គោ លោក Daniel Aselo Okito បានទម្លាក់កំហុសទៅលើគណៈកម្មការរៀបចំការប្រគំតន្ត្រី ដែលបានបំពានច្បាប់ដោយអនុញ្ញាតឱ្យអ្នកចូលរួមលើសចំនួនកំណត់ ។ ក្នុងចំណោមអ្នកស្លាប់១១នាក់ មានប៉ូលិស២នាក់ផងដែរ ហើយអ្នកស្លាប់ដោយថប់ដង្ហើមគឺមកពីមនុស្សច្រើន និងការប្រជ្រៀតជាន់លើគ្នា ។

    នេះមិនមែនជាលើកទីមួយឡើយដែលកុងហ្គាមានករណីស្លាប់ដោយការប្រជ្រៀតជាន់លើគ្នា  កាលពីឆ្នាំ២០១៤ ក៏មានការប្រជ្រៀតជាន់លើគ្នាបណ្តាលឱ្យស្លាប់ ១៤នាក់ ក្នុងពិធីប្រគុំតន្ត្រីផងដែរ ក្នុងទីក្រុង Kikwit ៕ ដោយធីរីណា

សូមកុំឱ្យប្រជាពលរដ្ឋយើងជួបគ្រោះ 🙏🙏🙏៕

ដោយ : សិលា


ចែករំលែក៖