ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា “អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលជាតិ ដែលកំពុងសិក្សាវគ្គបំប៉នជំនាញលំហាត់របៀបរយៈពេល០១ខែ​ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ”

ចែករំលែក៖

ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការដ្ឋាននគរបាលខេត្ត បាន “អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលជាតិ ដែលកំពុងសិក្សាវគ្គបំប៉នជំនាញលំហាត់របៀបរយៈពេល០១ខែ​ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ”។នេះបើយោងតាមផេកផ្លូវការ របស់ស្នងការដ្ឋានបានបង្ហោះនៅថ្ងៃនេះ។ 

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃពុធ ៩ កើត ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦​ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ “អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលជាតិ ដែលកំពុងសិក្សាវគ្គបំប៉នជំនាញលំហាត់របៀបរយៈពេល០១ខែ​ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ”។

        មានមតិណែនាំក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានពង្រឹងលើវិន័យលេខ០០៦ របស់កងកម្លាំងនគរបាលជាតិ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ​ និងក្រេីនរំលឹកត្រៀមកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ចេញល្បាតចល័តក្នុងមូលដ្ឋាន ភូមិសាស្រ្តងាយរងគ្រោះ ដូចជាទីផ្សារ និងទីប្រជុំជននានា ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ និងអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូន។ ទន្ទឹមនឹងនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំបន្ថែមទៀតលេីការស្លៀកពាក់ឯកសណ្ឋាន​ ការគោរពថ្នាក់ដឹកនាំ​ ឲ្យសាកសមជាកងកម្លាំងនគរបាលជាតិ ៕

ដោយ : សិលា


ចែករំលែក៖