ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដំណឹងដល់ លោក លោកស្រីជា ថ្នាក់ដឹកនាំក្រសួង លោក-លោកស្រីប្រធាននាយកដ្ឋាន/អង្គភាព និងលោកប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានី-ខេត្ត មេត្តាជ្រាបថា៖ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូននឹងអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង ចុះពិនិត្យស្ពានព្រែកតាមាក់ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំសប្តាហ៍ ត្រូវបានបញ្ចប់។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែម អំពីការប្រើប្រាស់គ្រឿងចក្រ និងឧបករណ៍បច្ចេកទេស ថែទាំស្ពានពីអ្នកជំនាញការរបស់ក្រុមហ៊ុនចិន។
នៅក្នុងន័យនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមគោរពអញ្ជើញ លោក លោកស្រី និងលោក-លោកស្រីជាប្រធាននាយកដ្ឋាន/អង្គភាពដែលពាក់ព័ន្ធនឹងការងារបច្ចេកទេសផ្លូវថ្នល់ និងស្ពាន ព្រមទាំងលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត មេត្តាចូលរួមអម លោក ទេសរដ្ឋមន្តី នៅក្នុងដំណើរបេសកកម្មខាងលើ តាមការគួរ។
អាស្រ័យហេតុនេះ សូម លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង លោក-លោកស្រីប្រធាន នាយកដ្ឋាន/អង្គភាព និងលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត មេត្តាជ្រាបជា ព័ត៌មាន៕
ដោយ : សិលា