ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញក្រុមទាំង១៦ឡើងទៅកាន់វគ្គបន្តនៅ Champions League ហើយ

ចែករំលែក៖

ការប្រកួតវគ្គចែកពូលក្នុងក្របខ័ណ្ឌ UEFA Champions League បានបិទបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី២ឈានចូលថ្ងៃទី៣ ខែវិច្ឆិកានេះ ដោយរកឃើញក្រុមទាំង១៦បានឡើងទៅកាន់វគ្គបន្ត។ ក្រុមទាំង១៦នោះគឺជាក្រុមដែលឈ្នះការប្រកួតឈរលេខ១ និងលេខ២ក្នុងពូលនីមួយៗ ខណៈដែលក្រុមឈរចំណាត់ថ្នាក់លេខ៣ និងធ្លាក់ទៅលេងនៅ UEFA Europa League ។

ការប្រកួតកាលពីរាត្រីថ្ងៃពុធ ខ្សែប្រយុទ្ធ Olivier Giroud ស៊ុតបញ្ចូលទីបាន២គ្រាប់ និងបង្កើតឱកាសបានមួយគ្រាប់ទៀត ខណៈដែល AC Milan ផ្តួលក្រុម Red Bull Salzburg នៅកីឡដ្ឋាន San Siro ដើម្បីឈានទៅវគ្គបន្តនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងក្នុងរយៈពេល៨ឆ្នាំ។

ក្រុមមកពីអ៊ីតាលីមួយនេះត្រូវជៀសវាងការបរាជ័យក្នុងការប្រកួតចុងក្រោយក្នុងពូល E របស់ពួកគេដើម្បីឈានទៅវគ្គ១៦ក្រុមចុងក្រោយ ខណៈដែលក្រុម Salzburg ត្រូវការឈ្នះ។ ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ Giroud បាន​ស៊ុត​បញ្ចូល​ទី​២គ្រាប់ ហើយ Junio ​​Messias បាន​ស៊ុត​បញ្ចូល​ទី១​គ្រាប់ទៀតមុនចប់ការប្រកួត។

ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ AC Milan ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល E តាម​ពី​ក្រោយ Chelsea។ ចំណែកក្រុម Salzburg របស់​អូទ្រីស​ធ្លាក់ទៅលេងEuropa League ក្រោយ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣។

សម្រាប់ក្រុមទាំង១៦ដែលនឹងត្រូវលេងវគ្គជម្រុះខ្វែងពូលបន្តទៀតគឺជាការប្រកួតដែលលេខ១ក្នុងពូលនឹងត្រូវប៉ះក្រុមលេខ២ក្នុងពូល ដូច្នេះក្រុមខ្លាំងៗដែលឈរកំពូលតារាងនឹងត្រូវតតាំងជាមួយក្រុមលេខ២ក្នុងពូលបន្តទៀត ដើម្បីស្វែងរក៨ក្រុមឡើងទៅកាន់វគ្គបន្ត។ សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយនេះគឺត្រូវធ្វើឡើងជា២ជើង ដោយជើងទី១ប្រកួតក្នុងទឹកដី និងជើងទី២ប្រកួតក្រៅទឹកដីរៀងខ្លួន។

ក្រុមខ្លាំងៗត្រូវប្រជែងគ្នានៅ Champions League ដែលបានកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយមាន ៖ Napoli, Liverpool (ពូល A), Club Brugge, Porto (ពូល B), Bayern Munich, Inter Milan (ពូល C), Tottenham, Frankfurt (ពូល D), Chelsea, AC Milan (ពូល E), Real Madrid, Shakhtar Donetsk (ពូល F), Manchester City, Dortmund (ពូល G),  Benfica និង PSG  (ពូល H) ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖