ព័ត៌មានទាន់ហេតុការណ៍៖

Man United ត្រូវប្រឈមមុខជាមួយក្រុមកំពូលតារាង Real Sociedadសម្រាប់វគ្គជម្រុះក្នុងពូលចុងក្រោយ

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United កំពុងធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Real Sociedad សម្រាប់ការប្រកួតវគ្គចែកពូល UEFA Europa League នៅកីឡដ្ឋាន Reale Arena នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ខណៈដែលក្រុមម្ចាស់ផ្ទះកំពុងសម្លឹងរកការដណ្តើមយកកៅអីទៅវគ្គបន្ត។

ក្រុម Real Sociedad បានឈ្នះការប្រកួតវគ្គចែកពូលចុងក្រោយរបស់ពួកគេក្នុងលទ្ធផល ២–០ នៅកីឡដ្ឋាន Neo GSP ទល់នឹង OmoniaNicosia ដែលជាជ័យជម្នះលើកទី៥របស់ពួកគេក្នុង Europa League ជាប់ៗគ្នាក្នុងរដូវកាលនេះ។ កីឡាករ Robert Navarro និង Brais Méndez ជាអ្នកស៊ុតបញ្ចូលទីក្នុងជ័យជម្នះនោះ។

ចំណែកក្រុម Manchester United បានទទួលជ័យជម្នះ ៣–០ លើក្រុម Sheriff នៅក្នុងទឹកដី នៃការប្រកួតវគ្គចែកពូលចុងក្រោយរបស់ខ្លួន ដែលជាការទទួលជ័យជម្នះ Europa League ជាលើកទី៤របស់ពួកគេជាប់ៗគ្នាក្នុងរដូវកាលនេះ។ កីឡាករ Diogo Dalot, Marcus Rashford និង Cristiano Ronaldo អ្នករកបានគ្រាប់បាល់នៅពេលនោះ។ ប្រសិនចូល​ដល់​ការ​ប្រកួត​នៅរាត្រី​ថ្ងៃ​ព្រហស្បតិ៍នេះទទួលជោគជ័យ នោះនឹង​មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត​៩​លើក​ចុង​ក្រោយ​ក្នុង​គ្រប់​ការ​ប្រកួត​ទាំង​អស់។

ការ​ប្រកួត​វគ្គ​ចែក​ពូល​ដំបូង​រវាង​ក្រុម​ទាំង២​បាន​ធ្វើ​ឲ្យក្រុម Real Sociedad ទទួល​បាន​ជ័យ​ជម្នះ ១–០ នៅ Old Trafford កាល​ពី​ថ្ងៃ​ទី៨ ខែ​កញ្ញា។ ពេលនោះកីឡាករ Brais Méndez បាន​ស៊ុត​បាល់​បញ្ចូល​ទី​មួយ​គ្រាប់ក្រុមនៅអេស្ប៉ាញឈ្នះនៅ​នាទី​ទី៥៩ ។

កីឡាករ Navarro, Méndez, និង Alexander Sørloth ជាកីឡាករសំខាន់សម្រាប់ក្រុម Real Sociedad ក្នុងការប្រកួត Europa League។ ពួកគេគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមដែលមានម្នាក់២គ្រាប់។ ចំណែកក្រុម Manchester United មានខ្សែប្រយុទ្ធ Rashford ដែលបានស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងយុទ្ធនាការ Europa League រដូវកាលនេះ។ គាត់ត្រូវបានជាប់ចំណាត់ថ្នាក់លេខ២ក្នុងចំណោមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួតក្នុងឆ្នាំ២០២២–២០២៣។

ក្រុមទាំង២កំពុងស្ថិតនៅចំកណ្តាលនៃការរកគ្រាប់បាល់បានជោគជ័យក្នុងក្របខ័ណ្ឌ Europa League ខណៈដែលក្រុមម្ចាស់ផ្ទះមិនទាន់ស្គាល់ចាញ់នៅឡើយក្នុងវគ្គជម្រុះតាមពូលនៅរដូវកាលនេះ ខណៈដែលក្រុមភ្ញៀវ Man United បានរកឃើញជ័យជម្នះលើទី៤ជាប់គ្នា។

ក្រុមបិសាចក្រហម Manchester United បានទទួលជ័យជម្នះក្នុងការប្រកួតទាំង២លើកមុនរបស់ពួកគេនៅក្រៅដីក្នុងការប្រកួតនៅរដូវកាលនេះ។ Manchester United កំពុងសម្លឹងរកការបន្ថែមទៅលើការប្រកួតក្រៅដីដែលមិនធ្លាប់ចាញ់៣ប្រកួត (ឈ្នះ២ និងស្មើ១) នៅគ្រប់ការប្រកួតទាំងអស់។

ក្នុង​ការ​ប្រកួត​៦​លើក​ចុង​ក្រោយ​​ក្នុង​ការ​ប្រកួត​ទាំង​អស់ ក្រុម Real Sociedadឈ្នះ​៤ និង​ចាញ់​២។ ក្រុមនេះបានស៊ុតបាល់បញ្ចូលទីចំនួន៨គ្រាប់ និងរបូត៤គ្រាប់។ ដោយឡែក Manchester United ឈ្នះ៤ និងស្មើ២ ក្នុង៦ចុងក្រោយ។ ក្រុមបិសាចក្រហម​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៨គ្រាប់ និង​របូត​១​គ្រាប់​នៅ​លើ​ការ​ប្រកួត​នោះ។

បច្ចុប្បន្នក្រុម Real Sociedad ឈរកំពូលតារាងមាន១៥ ពិន្ទុ ខណៈ Manchester United មាន១២ពិន្ទុឈរនៅលេខ២។ ក្រុមម្ចាស់ផ្ទះបច្ចុប្បន្នកំពុងស្ថិតក្នុងទីតាំងសម្រាប់កៅអីមួយក្នុងវគ្គបន្ត ខណៈដែលក្រុមភ្ញៀវMan Utd ស្ថិតក្នុងជួរសម្រាប់ការប្រកួតជម្រុះជុំចុងក្រោយ Play-off។

ក្រុមក្នុងពូលដូចគ្នាគឺ Sheriff ស្ថិតនៅលេខ៣ដែលមាន៣ពិន្ទុ ហើយប្រឈមមុខនឹងការផ្ទេរទៅលេង វគ្គ Play-off នៃពានរង្វាន់ Conference League ខណៈដែលក្រុម Omonia Nicosia កំពុងប្រឈម​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​នៅ​ទ្វីប​អឺរ៉ុប ដោយ​ឈរ​នៅ​លេខ​រៀង​ទី៤​ដោយ​គ្មាន​ពិន្ទុ៕

ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)


ចែករំលែក៖