ព័ត៌មានទាន់ហេតុការណ៍៖

តើអ្វីទៅជា «វិស័យឌីជីថល» ហៅថា Digital Sector?

ចែករំលែក៖

ភ្នំពេញ ៖ ស្ថិតក្នុងជួរជាមួយនឹងម៉ូឌែលវិស័យសេដ្ឋកិច្ច ន័យនៃ «វិស័យឌីជីថល» សំដៅដល់ផ្នែកមួយនៃសេដ្ឋកិច្ច ដែលជាការបង្កើតជាតម្លៃ និងការបង្កើតចំណេញ គឺជាមូលដ្ឋានគ្រឹះពឹងផ្អែកលើបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឌីជីថល ហៅថា Digital ICT។

តើអ្វីទៅជា digital ICT?

Information & Communication Technologies (ICT) សំដៅដល់បណ្តាញទំនាក់ទំនង អ៉ីនធឺណិត សេវាកុំព្យូទ័រ និងទម្រង់ដទៃទៀតនៃមាតិការទិន្នន័យ។

អ្វីទៅជាផ្នែកទាំងបួននៃបច្ចេកវិទ្យា ICT? What are the four sectors of ICT?

បច្ចេកវិទ្យាICT មានផ្នែកសំខាន់ៗចំនួន ៤ គឺ៖

_ ហាតវ៉ែ ឬផ្នែករឹង (hardware)

_ សុហ្វវ៉ែ ឬផ្នែកទន់ (Software)

_ ទូរគមនាគមន៍ (Telecommunications)

_ អ្នកផ្តល់សេវាមាតិការ (Content Provider)

_ និងកម្មវិធីប្រើប្រាស់ដទៃ (Apps)

តើ ICT ប្រើប្រាស់យ៉ាងដូចម្តេចនៅក្នុងទូរគមនាគមន៍?

How is ICT applied in telecommunication?

ប្រព័ន្ធព័ត៌មានវិទ្យា រួមមាន ការរៀបចំ ការកំណត់រូបសណ្ឋាន ការប្រតិបត្តិ និងការសាងសង់ប្រព័ន្ធកុំព្យូទ័រទាំងមូល។

ទូរគមនាគមន៍៖ ការរៀបចំនិងការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់សោតទស្សន៍ គមនាគមន៍ចល័តនិងបណ្តាញខ្សែកាប្លិ៍អុបទិ ដូចជា ទូរស័ព្ទចល័ត និងបច្ចេកវិទ្យា។

ឧទាហរណ៍នៃ Information and Computer Technology (ICT) រួមមាន៖

_ ផលិតផលទូរគមនាគមន៍ ដូចជាទូរស័ព្ទ និងស្មាតហ្វូន។ល។

_ ខ្ចុះឬបញ្ជរព័ត៌មាននិងម៉ាស៊ីនអន្តរកម្ម

_ វែបសាយ WWW

_ បណ្តាញផ្សព្វផ្សាយសង្គម

_ បរិក្ខារការិយាល័យ ដូចជាកុំព្យូទ័រ ម៉ាស៊ីនបោះពុម្ភ និងម៉ាស៊ីនហ្វាក់ ។ល។

ភាពខុសគ្នារវាងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានវិទ្យា និង ទូរគមនាគមន៍៖

ICT ដោះស្រាយជាមួយនឹងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន តាមរយៈបច្ចេកវិទ្យា រីឯទូរគមនាគមន៍ ដោះស្រាយជាមួយនឹងការបញ្ជូនស៊ីញ៉ាល់ ដែលមានផ្ទុកព័ត៌មាន (សំឡេង អត្ថបទ និងរូបភាព) តាមរយៈមធ្យោបាយខុសៗគ្នា ដូចជាខ្សែកាប្ល៍ (ទង់ដែង ឬអុបទិក) រលកអាកាសវិទ្យុ (វិទ្យុម៉ៃក្រូវេវ ឬផ្កាយរណប) និងមធ្យោបាយអេឡិកត្រូម៉ាញ៉ទិកដទៃទៀត។

ភាពខុសគ្នារវាងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង បច្ចេកវិទ្យាព័ត៌មាន៖

ព័ត៌មានវិទ្យា ឬបច្ចេកវិទ្យាព័ត៌មាន ហៅថា IT ជាផ្នែកមួយនៃបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ហៅថា  “ICT” iInformation Communications Technology.។

ព័ត៌មានវិទ្យាស្ថិតក្នុងឧស្សាហកម្មខ្លួនឯង ដែលបម្រើឲ្យការប្រើប្រាស់កុំព្យូទ័រ បណ្តាញ កម្មវិធីកុំព្យូទ័រ និងឧបករណ៍ឌីជីថល ឬអេឡិចត្រូនិកផ្សេងទៀត សម្រាប់គ្រប់គ្រង និងទំនាក់ទំនងព័ត៌មាន។

ភាពខុសគ្នារវាងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល៖

សមត្ថភាព ICT គឺនិយាយអំពីការប្រើប្រាស់ និងធ្វើការជាមួយបច្ចេកវិទ្យា ចំណែកឯ Digital Technologies គឺនិយាយអំពីការយល់ដឹងអំពីបច្ចេកវិទ្យា និងការអភិវឌ្ឍន៍វិធីនៃការគិតជាក់លាក់មួយ។

នៅក្នុងជួរជាមួយនឹងបច្ចេកវិទ្យា ន័យនៃ «វិស័យឌីជីថល» សំដៅដល់ការពិពណ៌នាអំពីបច្ចេកវិទ្យាអេឡិកត្រូនិក ដែលធ្វើការបង្កើត ផ្ទុក និងដំណើរការទិន្នន័យ ក្នុងន័យពីរ៖

១) វិជ្ជមានសម្តែងឬតំណាងដោយលេខ (1) 

២) អវិជ្ជមានសម្តែងឬតំណាងដោយលេខ (0)

ទិន្នន័យត្រូវបានបញ្ជូន ឬផ្ទុកជាមួយនឹងបច្ចេកវិទ្យាឌីជីថល ដែលសម្តែងជាខ្សែអក្សរនៃលេខ 0 និង 1 ។

តើជាអ្វីដែល «គមនាគមន៍ឌីជីថល» ស្ថិតនៅក្នុងទូរគមនាគមន៍ ឬបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន?

«គមនាគមន៍ឌីជីថល» ហៅថា Digital communication គឺជាការប្រើប្រាស់ឧបករណ៍អនឡាញ ឬស្វ័យប្រវត្តិកម្ម ដូចជា៖ ការប្រើប្រាស់អ៉ីម៉ែល ការបញ្ជូនសារ (សំឡេង ឬវីឌីអូ) និងអត្ថបទក្នុងបណ្តាញសង្គម (ហ្វេសបុក ។ល។) ទៅឲ្យដល់បុគ្គលដទៃៗ ឬទស្សនជនជាក់លាក់ណាមួយ ក្នុងន័យធ្វើការចែករំលែកសារនិង/ព័ត៌មាន។

ដោយ :  អ៉ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍


ចែករំលែក៖