ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីលួចម៉ូតូ នៅចំណុចភូមិត្រើយបឹង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ នៅចំណុចភូមិត្រើយបឹង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីលួចម៉ូតូ។

សមត្ថកិច្ចបញ្ជាក់ថា, ជនរងគ្រោះម្នាក់ ឈ្មោះ វង កុសល ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិត្រើយបឹង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ដោយឡែកជនសង្ស័យម្នាក់ ឈ្មោះ ហេង ធា ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅភូមិថ្មី ឃុំក្បាលទឹកលើ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ (ឃាត់ខ្លួន) ។

សមត្ថកិច្ចបញ្ជាក់ថា, សម្ភារ:បាត់បង់៖ ម៉ូតូមួយគ្រឿងម៉ាកសង់ C125 ឆ្នាំ២០១៥ ពណ៌ខ្មៅ លេខតួនិងលេខម៉ាស៊ីន៩៣៤៧១៧៩ ពាក់ស្លាកលេខ ភ្នំពេញ 1FC-0627 (យកបានមកវិញ) ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

ដោយ : សហការី


ចែករំលែក៖