ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីបរទេសនៅលីវមិនអនុញ្ញាតឱ្យជួលសណ្ឋាគារស្នាក់នៅក្នុងរដូវប្រកួតបាល់ទាត់ពិភពលោកឡើយ

ចែករំលែក៖

នៅក្នុងប្រទេសកាតារដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតបាលទាត់ពិភពលោក ឆ្នាំ២០២២(World Cup 2022) គឺមានច្បាប់តឹងតែង ណាស់ ដោយកូនស្រីទទួលបានមរតកតែពាក់កណ្តលកូនប្រុសតែប៉ុណ្ណោះ។ ឪពុក បងប្រុស ឬស្វាមី អាចហាមប្រាមស្ត្រីទៅកម្សន្តនៅតំបន់ផ្សេងៗបាន។
នៅពេលនេះអ្នកគាំទ្របាល់ទាត់ពិភពលោកបាននាំគ្នាសម្រុកទៅកាន់ប្រទេសកាតារដើម្បីទស្សនាការប្រកួតបាលទាត់ និងអាចមើលឃើញទឹកដីដែលស្ត្រីធ្វើការងារកាន់តំណែងក្នុងស្ថាប័នឯកជន ឬបើកបររថយន្តទំនើបៗ។ ស្ត្រីនៅទីនោះមានសិទ្ធិបើកបរជាច្រើនទសវត្សរ៍កន្លងមកហើយ គឺផ្ទុះពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលប៉ុន្មានឆ្នាំមុននៅហាមប្រាមស្ត្រីបើករថយន្ត ទើបតែប៉ុន្មានឆ្នាំក្រោយនេះបានអនុញ្ញាតឱ្យស្ត្រីបើកបរ។
ប្រទេសកាតារ មានឯកអគ្គរដ្ឋទូតជាស្ត្រី ចៅក្រមជាស្ត្រី បណ្តារដ្ឋមន្ត្រី សូម្បីតែជិះសេះប្រណាំងក៏ជាស្ត្រីផងដែរ។

អតីតព្រះមហេសី Qatar Sheikha Moza bint Nasser al-Missned គឺជាស្ត្រីមួយរូបដែលមានភាពល្បីល្បាញ់ក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងការគាំទ្រស្ត្រីក្នុងសង្គមនិងការស្លៀកពាក់តាមបែបសម័យ។ ប៉ុន្តែជាច្រើនឆ្នាំកន្លងមកនេះ ប្រទេសកាតារឈរនៅចុងតារាងក្នុងបញ្ជីរបាយការណ៍ស្តីពីគម្លាតភេទនៅលើពិភពលោក ។ តាមលទ្ធផលស្រាវជ្រាវ មានគម្លាតនៅក្នុងការងារអបរំ សុខាភិបាលនិងនយោបាយ សេដ្ឋកិច្ច។ ក្រុមសិទ្ធិមនុស្សបានលើកឡើងថា ប្រព័ន្ធច្បាប់កាតារ ពឹងផ្អែកទៅលើច្បាប់អ៊ិស្លាម Shariah រារាំងដល់ការរីកចម្រើនរបស់ស្ត្រី។
ច្បាប់រដ្ឋធម្មនុញ្ញកាតារបានរិតត្បិតដល់ការធ្វើដំណើរ និងបញ្ហារៀបអាពាហ៍ពិពាហ៍។

បុរសអាចយកប្រពន្ធបាន៤នាក់ ចំណែកស្ត្រីវិញគឺត្រូវតែទទួលបានការអនុញ្ញាត ពីបុរសនៅក្នុងផ្ទះ ឪពុក ឬបង ទើបអាចរៀបការបាន។ ដោយសារតែច្បាប់តានតឹង ស្ត្រីមិនអនុញ្ញាតឱ្យជួលបន្ទប់សណ្ឋាគារស្នាក់នៅតែម្នាក់ឯងនោះឡើយ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ zingnews.vn


ចែករំលែក៖