ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនពិរុទ្ធម្នាក់នៅក្រុងបាត់ដំបង​ តាមដីកាបង្គាប់ឱ្យចាប់របស់តុលាការ​

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងនៅរសៀលថ្ងៃ​អាទិត្យ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖​ លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួនលេខ ៥៦៤ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ របស់លោក ឡូយ ចាន់ត្រា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ចាប់ខ្លួនពិរុទ្ធជនម្នាក់ ។

ប្រភពដដែលបន្តថា​ ករណី​ឃាត់ខ្លួន​ពិរុទ្ធ​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២០និង២០នាទី នៅចំណុចក្រុមទី១២ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

ពិរុទ្ធជនឈ្មោះ ម៉ា តូអានន្ទ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

បច្ចុប្បន្ន ពិរុទ្ធជនខាងលើ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖