ព័ត៌មានទាន់ហេតុការណ៍៖

ទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបលោក Kobayashi Izuru ស្នងការរងទទួលបន្ទុកកិច្ចការអន្តរជាតិ នៃទីភ្នាក់ងារធនធានធម្មជាតិ និងថាមពល របស់ជប៉ុន

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ទុយ  រី ឯកអគ្គរាជទូតកម្ពុជា អមដោយលោក ហង់ សុជីវិន ទីប្រឹក្សាពាណិជ្ជកម្ម បានទទួលជួបលោក Kobayashi Izuru ស្នងការរងទទួលបន្ទុកកិច្ចការអន្តរជាតិ នៃទីភ្នាក់ងារធនធានធម្មជាតិ និងថាមពល របស់ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម (METI) ប្រទេសជប៉ុន ដើម្បីពិភាក្សា-ផ្លាស់ប្តូរព័ត៌មានអំពីវឌ្ឍនភាពគម្រោង សហគមន៍គ្មានការបញ្ចេញឧស្ម័នផ្ទះកញ្ជក់នៅអាស៊ី (Asia Zero Emissions Community-AZEC) ដោយក្នុងនោះភាគីជប៉ុនបានលើកបញ្ជាក់ថា  តាមរយៈទីភ្នាក់ងារ និងស្ថាប័នជប៉ុនដូចជា JICA, JBIC, JETRO, NEXI, NEDO, JOGMEC ។ល។ នេះបើយោងតាមផេកផ្លូវការ របស់ស្ថានឯកអគ្គរាជទូតព្រះរាជអាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានបង្ហោះនៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ 

ស្ថានឯកអគ្គរាជទូតព្រះរាជអាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានបញ្ជាក់ថា,  រដ្ឋាភិបាលជប៉ុនគ្រោងជំនួយដល់ AZEC លើផ្នែកហិរញ្ញវត្ថុ បច្ចេកវិជ្ជា និង បណ្តុះបណ្តាលធនធានមនុស្ស។ 

នាខែមីនា ឆ្នាំ២០២៣ ខាងមុខ រដ្ឋាភិបាលជប៉ុន កំពុងត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីថាមពល ស្តីអំពីសហគមន៍គ្មានការបញ្ចេញឧស្ម័នផ្ទះកញ្ជក់នៅអាស៊ី(AZEC)  នៅក្រុងតូក្យូ ដោយគ្រោងអញ្ជើញកម្ពុជាចូលរួម ៕

ដោយ ៖ សហការី


ចែករំលែក៖