ព័ត៌មានទាន់ហេតុការណ៍៖

សម្រេច​ឃុំ​ខ្លួនជនជាប់ចោទម្នាក់ ពាក់ព័ន្ធ​ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន​ខុសច្បាប់

ចែករំលែក៖

ខេត្ត​សៀមរាប៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ចៅក្រម​សេីុបសួរ​សាលាដំបូង​ខេត្ត​សៀមរាប​ សម្រេច​ឃុំ​ខ្លួន​ជនជាប់ចោទម្នាក់ ពាក់ព័ន្ធ​ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន​ខុសច្បាប់​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ កាលពីថ្ងៃទី០៦​ ខែវិច្ឆិកា​ម្សិលមិញនេះ។ 

របាយការណ៍ដដែល​បន្តថា​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដោយបានការចូលរួមសហការពីអធិការដ្ឋាននគរបាលក្រុងសៀមរាប កាលពីយប់ថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២០និង១០នាទី បានចុះបង្រ្កាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចហាងម៉ាស្សាយីហោ ២២២ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ាល់ ផល ហៅ ខ្លី ភេទប្រុស ឆ្នាំកំណើត ១៩៩០ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិភ្នំក្រោម  សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។(រក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

សូមជម្រាបថា​ ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះ​កម្លាំងសមត្ថកិច្ចស្រាវជ្រាវដកហូតវត្ថុតាងរួមមាន ៖ ម្សៅមេតំហ្វេតាមីនចំនួន ០៩កញ្ចប់ ស្មើនឹងទម្ងន់ ៣.៩៧ក្រាម (ទម្ងន់សុទ្ធ), ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង, ទូរស័ព្ទដៃចំនួន ០៣ គ្រឿង ឧបករណ៍ប្រើប្រាស់ និងសម្ភារវេចខ្ចប់គ្រឿងញៀនខុសច្បាប់មួយចំនួន ។

បច្ចុប្បន្នជនជាប់ចោទ​ ត្រូវ​បានកម្លាំងនគរបាលខេត្តសៀមរាបបញ្ជូនទៅឃុំខ្លួនដាក់​ពន្ធនាគារ​ខេត្ត​សៀមរាប​៕

ដោយ​៖សហការី​


ចែករំលែក៖