ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្រ្តីម្នាក់បន្លំចូលរួមហែរបុណ្យកឋិន ដើម្បីលូកយកលុយនឹងទូរស័ព្ទគេ

ចែករំលែក៖

ខេត្តកណ្តាល ៖ ឃាត់ខ្លួនស្រ្តីម្នាក់ ចំណែកបក្ខពួករត់រួចគេចបាត់  បន្លំចូលរួមហែរបុណ្យកឋិន ដើម្បីលូកយកលុយនឹងទូរស័ព្ទគេ ។ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចលេីព្រះវិហារវត្តភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ 

បើតាមការឱ្យដឹងពីជនរងគ្រោះ អ្នកទី១- សម្ភារ:បាត់បង់មានលុយ២០០ដុល្លារ ។

អ្នកទី២-សម្ភារ:បាត់បង់ ទូរស័ព្ទមួយគ្រឿងម៉ាកហូវៃ លុយ២០មុឺនរៀល។

អ្នកទី៣-សម្ភារ:បាត់បង់ ទូរស័ព្ទមួយគ្រឿងម៉ាកអូប៉ូ ។ 

ជនរងគ្រោះ ទាំង៣នាក់ពួកគាត់មិនបានប្តឺងប្តល់អ្វីទេ ។ ប៉ុន្តែសមត្ថកិច្ចត្រូវតែឃាត់ខ្លួនក្នុងបទល្មើសជាក់ស្ដែង តាមនីតិវិធី។ 

ចំណែកជនសង្ស័យឈ្មោះ ពេជ្រ លីលី ហៅអាលាវ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួលម្ដុំផ្សារចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

ដោយ : សហការី


ចែករំលែក៖