ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ១២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៨ករណី ទូទាំងប្រទេសនៅថ្ងៃទី៨ ខែវិច្ឆិកាម្សិលមិញនេះ។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យចំនួន ១២នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់មនុស្ស ១២នាក់ (ស្រី ១នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៥ ខែមិថុនា រួមមាន៖មេតំហ្វេតាមីនម៉ាទឹកកក(Ice) ស្មេីនិង ៣៨,២៩ក្រាម និង៤កញ្ចប់តូច ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើនេះមានចំនួន ៨អង្គភាព បានចូលរួមបង្ក្រាប៖
នគរបាល ៖ ៧អង្គភាព
១ / មន្ទីរ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២២,៧៩ក្រាម ។
២ / កំពង់ចាម ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៥,៥១ក្រាម ។
៣ / កំពត ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច ។
៤ / រាជធានីភ្នំពេញ ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៦២ក្រាម ។
៥ / ព្រៃវែង ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤,៣៩ក្រាម ។
៦ / ត្បូងឃ្មុំ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣កញ្ចប់តូច ។
៧ / បន្ទាយមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣,៧៦ក្រាម ។
ដោយឡែកកម្លាំងកងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / កំពង់ចាម ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,២២ក្រាម ៕
ដោយ៖ស តារា(រូបភាព៖ ឯកសារ)