ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបង្ហាញវត្តមាននៅទីបញ្ជាការសង្គ្រាមនៅអ៊ុយក្រែន

ចែករំលែក៖

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានទៅកាន់ទីបញ្ជាការកម្លាំងទាហានរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។ វត្តមានកើតឡើងក្នុងពេលដែលកម្លាំងទាហានទីក្រុងកៀវកំពុងតែវាយលុកទៅលើទីតាំងរុស្ស៊ីគ្រប់គ្រង។
សារព័ត៌មាន TASS នៅថ្ងៃទី ៨ខែវិច្ឆិកាបានដកស្រង់ការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីដែលបានបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិ បានបំពេញទស្សនកិច្ចទៅកាន់ទីបញ្ជាការកម្លាំងទាហានពិសេសរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ លោកបានស្តាប់របាយការណ៍ស្តីពីស្ថានភាពសង្គ្រាម ពីមេបញ្ជាការកងទ័ព Sergei Surovikin ប្រចាំនៅក្នុងប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីការពារជាតិ Shoigu បានបញ្ជាក់ថា ការវាយប្រហារចំគោលដៅរបស់ទីក្រុងមូស្គូធ្វើឱ្យកម្លាំងរបស់អ៊ុយក្រែនចុះខ្យោយយ៉ាងខ្លាំង។ លោកក៏បានបញ្ជាក់ថា ទាហានប្រមាណ៨៧ពាន់នាក់ ដែលទើបតែជ្រើសរើសថ្មី បានចូលរួមក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។
ជាលើកដំបូង រដ្ឋមន្ត្រីការពារជាតិ Shoigu ធ្លាប់បានទៅកាន់ទីបញ្ជាការនៅក្នុងប្រទេសអ៊ុយក្រែន លើកដំបូងនៅខែកក្កដាឆ្នាំ២០២២ ។ ក្នុងពេលនោះរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានស្នើដល់កម្លាំងទាហានវាយប្រហារឱ្យចំគោលដៅ និងទប់ស្កាត់ការវាយប្រហារពីអ៊ុយក្រែនទៅលើទីប្រជុំជននៅក្នុងទីក្រុង Donbass ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ ​lzvestia


ចែករំលែក៖