ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យចំនួន ២០នាក់​ ក្នុងការបង្ក្រាបករណីជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់ ចំនួន ៩ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ នេះបេី​យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចជំនាញ​ បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់ ចំនួន ៩ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២០នាក់។ 

ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​សមត្ថកិច្ចបានដកហូតវត្ថុតាងសរុបរួមមាន៖​ មេតំហ្វេតាមីន​ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៣,៤០ក្រាម និង៤៤កញ្ចប់តូច, មេតំហ្វេតាមីន(IWy) ស្មេីនិង​ ០,៦៣ក្រាម, កញ្ឆា ស្មេីនិង​ ២១៩៤ដើម។ 

គួររម្លឹកផងដែរថា​ កាលពីម្សិលមិញនេះ​ កម្លាំង​សមត្ថកិច្ចជំនាញ​ ក៏ជនសង្ស័យចំនួន ១២នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៨ករណី ទូទាំងប្រទេសកម្ពុជា។ ក្នុងចំណោមជនសង្ស័យចំនួន ១២នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់​មនុស្ស​ ១២នាក់ (ស្រី ១នាក់) ។

ជាមួយគ្នានោះ​ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានអំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជៀស​ឱ្យឆ្ងាយពីគ្រឿងញៀន​ ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !៕ ដោយ​៖ស​ តារា

​រូបភាព៖ ឯកសារ


ចែករំលែក៖