ព័ត៌មានទាន់ហេតុការណ៍៖

ឯកសារចំនួន១៨ ដែលជាកិច្ចព្រមព្រៀងរវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង​លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅវិមានសន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖  នាព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកសារចំនួន១៨នេះ ត្រូវបានចុះហត្ថលេខា បន្ទាប់ពីជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺជាង ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបំពេញទស្សនកិច្ចផ្លូវការ។

ឯកសារចំនួន១៨នោះ រួមមានដូចតទៅ៖

១៖ កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ ។

២៖ កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារអាមេរិក សម្រាប់គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម) ។

៣៖ លិខិតប្រគល់-ទទួល គម្រោងរៀបចំផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា។

៤៖ អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មកសិកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មចិន។

៥៖ វិញ្ញាបនបត្រប្រគល់-ទទួល សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។

៦៖ វិញ្ញាបនបត្រប្រគល់-ទទួលគម្រោង ស្តីពីការបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនប្រយុទ្ធនឹងជំងឺកូវីដ១៩ មកកម្ពុជា។

៧៖ វិញ្ញាបនបត្រប្រគល់-ទទួលសម្ភារៈបន្ទាន់សម្រាប់ផ្គត់ផ្គង់ និងគាំទ្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន។

៨៖ វិញ្ញាបនបតប្រគល់-ទទួលគម្រោងជំនួយរបស់ប្រទេសចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា។

៩៖ អនុស្សារណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគា្នលើកម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ នៅកម្ពុជា។

១០៖ កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

១១៖ អនុស្សារណៈនៃការយោគយល់គ្នាលើការពង្រឹងកិច្ចសសហប្រតិបត្តិការលើបសុឱសថ វត្ថុធាតុជីវបសុព្យាបាល និងសារធាតុបន្ថែមចំណីសត្វ។

១២៖ កិច្ចព្រមព្រៀងនៃការផ្តល់ជំនួយវ៉ាក់សាំងសត្វ។

១៣៖ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេច ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។ 

១៤៖ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវការត្រួតពិនិត្យ ចត្តាឡីស័ក និងអនាម័យសត្វ សម្រាប់ផលិតផលជលផលធម្មជាតិ នាំចេញពីប្រទេសកម្ពុជាទៅ កាន់ប្រទេសចិន។

១៥៖ កិច្ចព្រមព្រៀង ស្តីពីការទប់ស្កាត់ការលួច ការជីកកកាយ និងការនាំចេញ និងនាំចូលសម្បត្តិវប្បធម៌ដោយខុសច្បាប់។

១៦៖ កិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលឱសថបុរាណចិនកម្ពុជា-ចិន។

១៧៖ អនុស្សារណៈយោគយល់គ្នាស្តីពីការផ្តល់ឧបករណ៍ និងមធ្យោបាយ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។

១៨៖ វិញ្ញាបនបត្រប្រគល់ទទួលសម្រាប់គម្រោងការងារវិស្វកម្ម គាំទ្រការធ្វើឱ្យ ប្រសើរឡើងជីវភាពប្រជាពលរដ្ឋ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន ៕

ដោយ : សហការី


ចែករំលែក៖