ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកស្វ៊ីសមានទំនុកចិត្ត និងបទពិសោធន៍ជាមួយក្រុមជម្រើសជាតិសម្រាប់ World Cup ឆ្នាំនេះ

ចែករំលែក៖

គ្រូបង្វឹកសញ្ជាតិស្វ៊ីលោក Murat Yakin នឹងពឹងផ្អែកលើបទពិសោធន៍ក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតាឆ្នាំនេះដោយលោកមានទំនុកចិត្ត និងដាក់ឈ្មោះកីឡាករជើងចាស់ជាច្រើននាក់ទៅក្នុងបញ្ជីសម្រាំងជម្រើសជាតិកាលពីរាត្រីថ្ងៃពុធរួមមានកីឡាករGranit Xhaka និង Xherdan Shaqiri ក្នុងក្រុមចំនួន២៦នាក់សម្រាប់ការប្រកួតក្នុងខែនេះ។

លោក Yakin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងត្រូវបានជ្រើសរើសសម្រាប់ជម្រើសនៅក្នុងមុខតំណែងមួយចំនួន កីឡាករជាច្រើនបានបញ្ចេញសមត្ថភាពដ៏គួរឱ្យជឿជាក់ក្នុងប៉ុន្មានសប្តាហ៍ និងខែថ្មីៗនេះ ប៉ុន្តែនៅទីបញ្ចប់ ខ្ញុំត្រូវដាក់ឈ្មោះត្រឹម២៦នាក់។ ខ្ញុំជឿជាក់ថាកីឡាករទាំង២៦នាក់នេះតែងតែអាចជួយយើងឱ្យសម្រេចបាននូវគោលដៅរបស់យើង

ស្វ៊ីនឹងបើកយុទ្ធនាការប្រកួត World Cup របស់ខ្លួនៅកាតាទល់នឹងក្រុមកាម៉េរូននៅថ្ងៃទី២៤ ខែវិច្ឆិកា ហើយក៏ត្រូវជួបប្រេស៊ីល និងស៊ែប៊ីក្នុងពូល G ខាងក្រោមនេះគឺជាបញ្ជីឈ្មោះក្រុមជម្រើសជាតិស្វ៊ីទាំង២៦រូប៖

អ្នកចាំទី ៖ Gregor Kobel, Yann Sommer, Jonas Omlin, Philipp Kohn

ខ្សែការពារ ៖ Manuel Akanji, Eray Comert, Nico Elvedi, Fabian Schar, Silvan Widmer, Ricardo Rodriguez, Edimilson Fernandes

ខ្សែបម្រើ ៖ Michel Aebischer, Xherdan Shaqiri, Renato Steffen, Granit Xhaka, Denis Zakaria, Fabian Frei, Remo Freuler, Noah Okafor, Fabian Rieder, Ardon Jashari

ខ្សែប្រយុទ្ធ ៖ Breel Embolo, Ruben Vargas, Djibril Sow, HarisSeferovic, Christian Fassnacht

ដោយ៖ ភារៈ


ចែករំលែក៖