ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកបាណន់ បង្រ្កាបករណីគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ រសៀល​ថ្ងៃ​ទី១០​ ខែវិច្ឆិកា​ម្សិលមិញនេះ​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ចែកចាយដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិកំប៉ង់កើត ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។ 

របាយការណ៍​ដដែល​បន្តថា​ ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ រ៉ា វិបុល ហៅ ឆេ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិកំពង់កើត ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន ៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់

-ទូរស័ព្ទដៃចំនួន០១គ្រឿង(ចាស់បែកកញ្ចក់) ។

បច្ចុប្បន្នជនសង័្សយ រួមនឹងវត្ថុតាងកម្លាំងនគរបាលស្រុកបាណន់កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ​៖សហការី​


ចែករំលែក៖