ភ្នំពេញ ៖ បន្ទាប់ពីជំនួបរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានជាមួយ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី រួចមក សម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមជាមួយ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានបើកកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ដោយមានការចួលរួមពីប្រមុខដឹកនាំអាស៊ាន នៅសណ្ឋាគារសុខាភ្នំពេញ។
សូមបញ្ជាក់ថា, នៅវេលាម៉ោង ៥៖៣០នាទី ល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក អាន់ថូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ។
កម្ពុជាជាប្រធានអាស៊ាន បានជោគជ័យ គ្រប់បែបយ៉ាង លើសកលលោក ពិសេស សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជាមួយនឹង ភាព សន្តិភាព ៕
ដោយ : សិលា