ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ព្រលឹមដល់ក្រុមគ្រួសារ ក៏ដូចជាអ្នកភូមិបន្ទាប់ពីប្រទះឃើញបុរសម្នាក់ចង.ក ក្រោមដើមរលួសស្លាប់គួរឱ្យសង្វេគ ខណៈសង្ស័យអន់ចិត្តម្ដាយស្ដីប្រដៅគិតតែផឹកស្រារាល់ថ្ងៃ មិនជួយធ្វើការងារផ្ទះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី ១២ខែវិច្ឆិកាឆ្នាំ ២០២២ ត្រង់ចំណុច ភូមិតាមិញ ឃុំក្រសាំង ស្រុករមាសហែក។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ កង កុសល អាយុ ៣៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពបន្តថា ក្រោយពីមានសេចក្ដីរាយការណ៍ ពីអាជ្ញាធរភូមិថា មានមនុស្សចង.កស្លាប់សមត្ថកិច្ចនគរបាលស្រុក សហការជាមួយ ប៉ុស្តិ៍រដ្ឋបាលឃុំ ព្រមទាំងគ្រូពេទ្យ បានចុះមកពិនិត្យភ្លាមៗដោយសន្និដ្ឋានថាពិតជាស្លាប់ ដោយចង.កប្រាកដមែន ខណៈបុរសខាងលើ បានយកក្រម៉ា ចងភ្ជាប់នឹងមែកដើមរលួសខាងត្បូងផ្ទះចម្ងាយ៥ ម៉ែត្រនៅក្នុងរបងផ្ទះរបស់ខ្លួន។
តាមអ្នកភូមិបានឱ្យដឹងថាបុរសឈ្មោះ កង កុសល ផឹកស្រាជាប្រចាំមិនលួសថ្ងៃឡើយដោយមុនថ្ងៃកើតហេតុលឺសូសំឡេងម្ដាយបានស្ដីប្រដៅថាគិតតែផឹកស្រាមិនជួយធ្វើការងារផ្ទះហើយហាមកុំឱ្យផឹកស្រាបន្តទៀត។
ប្រភពបន្តថាក្រោយមក ស្រាប់តែព្រឹកថ្ងៃកើតហេតុប្រទះឃើញ បុរសខាងលើ បានយកក្រម៉ា ចងភ្ជាប់នឹងមែកដើមរលួសខាងត្បូងផ្ទះចម្ងាយ៥ ម៉ែត្រនៅក្នុងរបងផ្ទះរបស់ខ្លួនស្លាប់បាត់ទៅហើយ។
ក្រោយពីធ្វើកំណត់ហេតុរួចសមត្ថកិច្ចនគរបាលបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សុថាន