ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលីរកឃើញសម្បុកកូវីដ-១៩ នៅលើនាវាទេសចរណ៍

ចែករំលែក៖

កប៉ាល់ទេសចរណ៍ Majestic Princess របស់ Carnival Australia បានចូលចតក្នុងទីក្រុងស៊ីដនី នៃរដ្ឋ New South Wales ដោយមានអ្នកដំណើរចំនួន៨០០ នាក់មានផ្ទុកមេរោគ Covid-19 ទាំងអស់ ។
មន្ត្រីសុខាភិបាលអូស្ត្រាលីបានវាយតម្លៃពីកម្រិតហានិភ័យនៃការផ្ទុះឡើងជា “កម្រិតទី៣” ដែលបង្ហាញពីកម្រិតខ្ពស់នៃការឆ្លង។ ឧប្បត្តិហេតុនេះបានទាក់ទាញការប្រៀបធៀបជាមួយនឹងការផ្ទុះឡើងនៅលើកប៉ាល់ទេសចរណ៍ Ruby Princess ក្នុងឆ្នាំ២០២០។
ក្រុមហ៊ុនជាម្ចាស់កប៉ាល់ Marguerite Fitzgerald បញ្ជាក់ថា មនុស្ស៨០០នាក់នៅលើកប៉ាល់បានឆ្លងកូវីដ-១៩ទាំងអស់ដែលត្រូវបានកត់ត្រា។
តាមសារព័ត៌មាន Sky News បានរាយការណ៍ថា អ្នកឆ្លងភាគច្រើនគឺជាអ្នកដំណើរ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី Clare O’Neil បាននិយាយថា អាជ្ញាធរបានបង្កើតបទប្បញ្ញត្តិជាប្រចាំដើម្បីគ្រប់គ្រងការរាតត្បាត Covid-19 បន្ទាប់ពីមានការផ្ទុះឡើងនៅលើ កប៉ាល់ Ruby Princess ។ លោកក៏បានបញ្ជាក់ផងដែរថា អាជ្ញាធរសុខាភិបាល New South Wales នឹងទទួលបន្ទុកក្នុងការកំណត់វិធីដកអ្នកដំណើរចេញពីកប៉ាល់តាមករណីនីមួយៗ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ ABC)

 


ចែករំលែក៖