ព័ត៌មានទាន់ហេតុការណ៍៖

ពិធីចុះហត្ថលេខា កម្ពុជា-ប្រ៊ុយណេ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានអញ្ជើញជួបពិក្សាការងារជាមួយ ព្រះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម ។ 

បន្ទាប់ពីជំនួបទ្វេភាគីរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  និងព្រះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃប្រ៊ុយណេដារូស្សាឡាម នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៤​ ខែវិច្ឆិកា​នេះដែរ​ បានយាង និងអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា កម្ពុជា-ប្រ៊ុយណេ​ នៅវិមានសន្តិភាព។ 

សូមជម្រាបថា​ ព្រះចៅស៊ុលតង់ ហាជី ហាលសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូហ្សាឡឹម បានដឹកនាំគណៈប្រតិភូយាងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីសៀលថ្ងៃទី០៩ ខែវិច្ជិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕

ដោយ៖ស​ តារា


ចែករំលែក៖