ព័ត៌មានទាន់ហេតុការណ៍៖

Zidane អាចនឹងជំនួសលោក Deschamps ប្រសិនបើបារាំងមិនបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup

ចែករំលែក៖

សុបិនរបស់លោក Zinedine Zidane ក្នុងការបង្វឹកក្រុមជម្រើសជាតិបារាំងអាចក្លាយជាការពិតក្នុងប៉ុន្មានខែខាងមុខនេះ។ ស្ទើរតែគ្រប់គ្នាចង្អុលទៅអតីតគ្រូបង្វឹក Real Madrid រូបនេះថា ជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់លោក Didier Deschamps ដោយសហព័ន្ធបាល់ទាត់បារាំងបានកំណត់គោលដៅរបស់ក្រុមមាន់គកបារាំងសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនាពេលខាងមុខ។

ប្រធានសហព័ន្ធបាល់ទាត់បារាំងលោក Noel Le Graet បង្ហើបថា ប្រសិនបើបារាំងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លោក Deschampsនឹងត្រូវបានកោះហៅឱ្យសម្រេចថា តើគាត់សុខចិត្តបន្តដឹកនាំក្រុមឬអត់?

លោក Le Graet បាននិយាយថា “យើងទាំងពីរបានយល់ព្រមថាយើងនឹងជួបគ្នាភ្លាមៗបន្ទាប់ពីការប្រកួត World Cup ប្រសិនបើយើងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វាជាជម្រើសរបស់គាត់ ប្រសិនបើគាត់មានអារម្មណ៍ថាមានកម្លាំងចិត្តក្នុងការបន្ត វានឹងមិនមានការពិភាក្សាអំពីវាទេ ព្រោះគាត់នឹងទទួលបានវា។ ត្រូវតែនិយាយអំពីវា ក្នុងករណីនោះ ខ្ញុំមានដៃលើ

លោកបន្តថា “វាអាស្រ័យលើការប្រកួត។ វាមិនដូចគ្នាទេសម្រាប់ពួកយើងដែលត្រូវជម្រុះដោយម្ចាស់ជើងឯកពិភពលោក ឬដោយក្រុមផ្សេងប៉ុន្តែប្រសិនបើលោក Didier របស់បារាំងមិនស្ថិតក្នុងចំណោមក្រុមល្អបំផុតទាំងបួនក្នុង World Cup វាមិនប្រាកដថាគាត់នឹងបន្ត។ ខ្ញុំបានចំណាយពេលជាមួយគាត់។ ខ្ញុំមិនមានអារម្មណ៍នឿយហត់អ្វីសម្រាប់គាត់ទេ។ រឿងរបស់គាត់គឺជម្រើសជាតិបារាំង ខ្ញុំមានទំនុកចិត្តលើគាត់”។

ទន្ទឹមនឹងនោះលោក Zidane តែងតែទទួលស្គាល់ថា គាត់ចង់បង្វឹកក្រុមជម្រើសជាតិបារាំង ដែលគាត់បានជួយក្រុមឈ្នះជើងឯកអឺរ៉ុប និង World Cup ក្នុងនាមជាកីឡាករ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិបារាំងស្ថិតក្នុងពូល D នៃព្រឹត្តិការណ៍ World Cup នៅកាតាឆ្នាំនេះ ដោយមាន ដាណឺម៉ាក, អូស្ត្រាលី និងទុយនេស៊ី។ បារាំងនឹងត្រូវប៉ះដាណឺម៉ាកក្នុងវគ្គជម្រុះតាមពូលដំបូងនៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ ៕

ដោយ៖ ភារៈ(រូបភាព ៖ MARCA)


ចែករំលែក៖