ខេត្តកំពង់ឆ្នាំង ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារ នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង នៅថ្ងៃចន្ទ ៦រោច ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចមេទឹកទំនប់បណ្តាញ ស្ថិតក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
លទ្ធផលបង្ក្រាបបាន ៖ រុះរើរបាំងស្បៃមុងបានចំនួនមួយកន្លែក ប្រវែង១៧០ម៉ែត្រ , លបលូស្បៃមុងចំនួន០៦លប , បង្គោលចំនួន៧០ដើម, លែងកូនត្រីចម្រុះ០៥គីឡូក្រាម ចូលក្នុងបឹងវិញ ។
សូមជម្រាបថា ក្នុងប្រតិបត្តិការនោះចំពោះសម្ភារៈវត្ថុតាងត្រូវបានកម្ទេចចោលនៅនឹងកន្លែង។
គួរបញ្ជាក់ដែរថា ជារៀងរាល់ពេលរាត្រី កម្លាំងនគរបាលការិយាល័យជំនាញ គ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុល ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្នាននគរបាលតាមបណ្តាក្រុងស្រុក និង ក្រុមចម្រុះខេត្ត កម្លាំងប្រជាការពារ បានចេញល្បាតចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងត្រួតពិនិត្យច្បាប់ចរាចរណ៍ ពេល យប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្នអោយបានល្អប្រសើរ និងបានអប់រំអ្នកធ្វើដំណើរកុំឲ្យបើកបរក្នុងស្ថានភាពស្រវឹង(មានជាតិអាកុល) ត្រូវពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ ពាក់ខ្សែក្រវ៉ាត់ ត្រូវមានផ្លាកលេខ កុំឱ្យប្រើប្រាស់សុីម៉ាំងកែច្ឆៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្ត បំពាក់ភ្លើង ខុសលក្ខណៈបច្ចេកទេស(តទ្រុង) អប់រំក្មេងៗដើរលេងពេលយប់ មួយចំនួនទៀត៕
ដោយ៖សហការី