ព័ត៌មានទាន់ហេតុការណ៍៖

កាណាដាដាក់ឈ្មោះ Alphonso Davies ក្នុងក្រុមដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅកាតា

ចែករំលែក៖

កីឡាករ Alphonso Davies របស់ក្លិបយក្សអាល្លឺម៉ង់ Bayern Munich ត្រូវបានដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិកាណាដាសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំនេះ ទោះបីជាមានការព្រួយបារម្ភអំពីបញ្ហារបួសក៏ដោយ។

Davies ដែលលេងជាខ្សែការពារសម្រាប់ក្លិប ប៉ុន្តែជាខ្សែប្រយុទ្ធសម្រាប់ប្រទេសរបស់គាត់ ត្រូវបានដកចេញពីបញ្ហារបួសសរសៃពួរ។ កីឡាករវ័យ២២ឆ្នាំរូបនេះមិនបានលេងឱ្យក្លិបអាឡឺម៉ង់ក្នុងការប្រកួត Bundesligaពីរលើកចុងក្រោយរបស់ពួកគេ។

Davies បានសរសេរនៅលើ Twitter ថា ក្មេងម្នាក់ដែលកើតនៅក្នុងជំរុំជនភៀសខ្លួនមិនត្រូវបានគេសន្មត់ថាធ្វើនោះទេ! ប៉ុន្តែនៅទីនេះយើងនឹងទៅ World Cup កុំ​ឱ្យ​អ្នក​ណា​ម្នាក់​ប្រាប់​អ្នក​ថា ​សុបិន​របស់​អ្នក​គឺ​ជា​ការ​មិន​ពិត

ខ្សែប្រយុទ្ធ Cyle Larin របស់ក្លិBruges, ខ្សែការពារ Richie Laryeaខ្ចីជើងរបស់ក្លិNottingham Forest និងខ្សែប្រយុទ្ធ Junior Hoillettរបស់ក្លិប Reading ក៏ត្រូវបានបញ្ចូលក្នុងក្រុមដែលមានឈ្មោះកាលពីថ្ងៃអាទិត្យផងដែរ។

ក្រុមរបស់លោក John Herdman ស្ថិតក្នុងពូល F ហើយនឹងត្រូវជួបជាមួយក្រុមបែលហ្ស៊ិ, ម៉ារ៉ុក និងក្រូអាត នៅក្នុងការប្រកួតដែលកំពុងធ្វើជាម្ចាស់ផ្ទះនៅប្រទេសកាតា។ ការ​ប្រកួត​ដំបូង​របស់​កាណាដា​នឹង​ត្រូវ​ប៉ះ​បែលហ្ស៊ិក​នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា។ ខាងក្រោមនេះគឺជាសមាជិកក្រុមជម្រើសជាតិកាណាដាដែលនឹងត្រូវបង្ហាញមុខនៅព្រឹត្តិការណ៍ World Cup ក្នុងប្រទេសកាតាឆ្នាំនេះ៖

អ្នកចាំទី ៖ Milan Borjan (Red Star Belgrade), James Pantemis(CF Montreal), Dayne St Clair (Minnesota United)

ខ្សែការពារ ៖ Sam Adekugbe (Hatayspor), Derek Cornelius (Vancouver Whitecaps – Panetolikos), Alistair Johnston (CF Montreal), Richie Laryea (Nottingham Forest), Kamal Miller (CF Montreal), Steven Vitoria (Chaves), Joel Waterman (CF Montreal)

ខ្សែបម្រើ ៖ Stephen Eustaquio (FC Porto), Liam Fraser (Deinze), Atiba Hutchinson (Besiktas), Mark-Anthony Kaye (Toronto FC), Ismael Kone (CF Montreal), Jonathan Osorio (Toronto FC), Samuel Piette (CF Montreal), David Wotherspoon(St Johnstone)

ខ្សែប្រយុទ្ធ ៖ Tajon Buchanan (Club Bruges), Lucas Cavallini(Vancouver Whitecaps), Jonathan David (Lille), Alphonso Davies (Bayern Munich), Junior Hoillett (Reading), Cyle Larin(Club Bruges), Liam Miller (FC Basel), Ike Ugbo (Troyes)

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖