អង្គការសហប្រជាជាតិ (UN) បាននិយាយថា ចំនួនប្រជាជនពិភពលោកបានកើនឡើងដល់៨ ពាន់លាននាក់ហើយនៅថ្ងៃទី១៥ ខែវិច្ឆិកា។ តាមនិន្នាការបច្ចុប្បន្ន ចំនួននេះនឹងកើនឡើងដល់៩ពាន់លាននាក់នៅឆ្នាំ២០៣៧ មុនពេលឡើងដល់កំពូល១០.៤ពាន់លាននៅចន្លោះឆ្នាំ២០៨០-២១០០ ។
យោងតាមអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ចំនួនប្រជាជនពិភពលោកកំពុងតែកើនឡើងចំពេលដែលពិភពលោកមានការបែកបាក់កាន់តែខ្លាំងឡើង។ មនុស្សរាប់រយលាននាក់កំពុងប្រឈមមុខនឹងភាពអត់ឃ្លាន ខណៈដែលពិភពលោកបានកត់ត្រាចំនួនកំណត់ត្រានៃជនចំណាកស្រុកក្នុងការស្វែងរកឱកាសភៀសខ្លួនពីភាពក្រីក្រ សង្គ្រាម និងគ្រោះមហន្តរាយធម្មជាតិ។
ប្រសិនបើមិនអាចបញ្ចប់គម្លាតរវាងអ្នកមាននឹងអ្នកក្របានទេ បើតាមអគ្គលេខាធិការ Guterres ពិភពលោកដែលមានប្រជាជន ៨ពាន់លាននាក់នឹងពោរពេញដោយភាពតានតឹង វិបត្តិ និងជម្លោះ។
តាមតួលេខពិត អ្នកមានបំផុតលើពិភពលោកប្រមាណ១%នៃចំនួនប្រជាជនសរុប បានដាក់ក្នុង “ហោប៉ៅ” ២០% នៃប្រាក់ចំណូលសរុបនៃកម្លាំងពលកម្មសកល។ នៅចំកណ្តាលនៃការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត COVID-19 កាន់តែស៊ីជម្រៅ វិសមភាពជម្លោះរុស្ស៊ី-អ៊ុយក្រែនកំពុងបង្កបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងស្បៀងអាហារ ថាមពល និងសន្តិសុខហិរញ្ញវត្ថុ ជាពិសេសក្នុងចំណោមក្រុមប្រទេសដែលមានប្រាក់ចំណូលទាប។
អ្នកជំនាញ Elin Charles-Edwards នៃសាកលវិទ្យាល័យ Queensland (អូស្ត្រាលី) បានបញ្ជាក់ប្រាប់ ABC ថា “សហគមន៍ដែលងាយរងគ្រោះបំផុតនឹងទទួលរងការឈឺចាប់បំផុតគឺប្រទេសក្រីក្រមិនអាចសម្របតាមវិធីដែលប្រទេសអ្នកមានធ្វើនោះទេ”។ អ្នកជំនាញ Charles-Edwards ក៏បាននិយាយផងដែរថា ទោះបីជាចំនួនប្រជាជនពិភពលោកកំពុងកើនឡើងយ៉ាងឆាប់រហ័សក៏ដោយ ក៏អត្រាកំណើតបានធ្លាក់ចុះយ៉ាងខ្លាំង។ នៅទីបំផុត និន្នាការកើនឡើងនឹងត្រលប់មកវិញ ជាមួយនឹងអត្រាកំណើតទាប និងចំនួនប្រជាជនវ័យចំណាស់ នៅពេលនោះពិភពលោកបានប្រឈមមុខនឹងបញ្ហាជាបន្តបន្ទាប់ទាក់ទងនឹងពន្ធ ប្រាក់សោធននិវត្តន៍ ការថែទាំសុខភាពសម្រាប់មនុស្សចាស់…៕
រូបថត ៖ Reuters
ដោយ៖ ធីរីណា(រូបថត៖ Getty Images)