ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ០១គ្រាប់ នៅឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ

ចែករំលែក៖

ខេត្ត​បាត់ដំបង ៖ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​អង្គារ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ មានករណីប្រជាពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ នៅត្រង់ចំណុចភ្នំតំ ភូមិឆ្នាល់មាន់ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី​១៤​ ខែវិច្ឆិកា​ម្សិលមិញនេះ​ ហេីយ​បានមករាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្នាល់មាន់ នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ។

របាយការណ៍ដដែល​បន្តថា​ ក្រោយទទួលដំណឺង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញគ្រាប់ចំនួន ០១ ប្រភេទ75mm រួចបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា (កន្លែងគ្រាប់) រង់ចាំអង្គភាពកំចាត់មីន MAG មកយកទៅកំទេចចោល។ 

ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកគាស់ក្រឡបានថ្លែងអំណរគុណដល់ពលរដ្ឋដែលបានរាយការណ៍ជូនសមត្ថកិច្ចទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕

ដោយ​៖សហការី​


ចែករំលែក៖