ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភាកំណត់ថ្ងៃបន្តសម័យប្រជុំលើកទី ៨ នីតិកាលទី៦ នៅព្រឹក ថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២២

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកំណត់ថ្ងៃបន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានរបៀបវារៈ ចំនួនបួនមាន៖

១-ការពិភាក្សានិងអនុម័ត សេចក្តីស្នើ វិសោធកម្មប្រការ២ថ្មី (ពីរ) ប្រការ៥ថ្មី(ពីរ) ប្រការ១០ថ្មី(បី) និងប្រការ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

២-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៣។

៣-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

៤-ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖

    -ពិធីសារទាក់ទងនិងការធ្វើវិសោធនកម្មអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិ អន្តរជាតិដោយបន្ថែមមាត្រា៣ស្ទួន

    -ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០ (ក)នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ

     -ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរណ៍អន្តរជាតិ ៕

ដោយ៖ សូរិយា


ចែករំលែក៖