ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធ ៣២នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណីទូទាំងប្រទេសថ្ងៃទី១៦ វិច្ឆិកាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងថា៖​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៣២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ​២០២២ម្សិលមិញ​នេះ​។

របាយការណ៍​ដដែល​បន្តថា​ ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់រួមមាន៖ ជួញដូរ ៧ករណី ឃាត់​មនុស្ស​ ១៣នាក់(ស្រី ២នាក់)​ ,រក្សាទុក ៣ករណី ឃាត់​មនុស្ស​ ៥នាក់​ ,ប្រើប្រាស់ ៤ករណី ឃាត់​មនុស្ស​ ១៤នាក់ ។

ដោយឡែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែវិច្ឆិកា រួមមាន៖ មេតំហ្វេតាមីន​ម៉ាទឹកកក​(Ice) ស្មេីនិង​ ៣៥៤,២៣ក្រាម និង២កញ្ចប់តូច​ ,កញ្ឆា ស្មេីនិង​ ២កញ្ចប់តូច ។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើមានចំនួន ៨អង្គភាព បានចូលរួមបង្ក្រាប​មានដូចខាងក្រោម​៖

កម្លាំង​នគរបាល៖ ៦អង្គភាព 

១ / មន្ទីរ ៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៩នាក់ ស្រី ១នាក់ ចាប់យកIce ៦,៤៧ក្រាម ។

២ / កំពង់ចាម ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ។

៣ / កណ្តាល ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ៣ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៤១ក្រាមនិង២កញ្ចប់តូច ។

៤ / រាជធានីភ្នពេញ ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ។

៥ / ព្រៃវែង ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៣,៨០ក្រាម ។

៦ / ឧត្តរមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ៣៨,២៩ក្រាម ។

កម្លាំង​កងរាជអាវុធហត្ថរួមមាន៖ ២អង្គភាព

១ / កំពត ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១១,៦១ក្រាមនិងកញ្ឆា ២កញ្ចប់តូច ។

២ / រតនគិរី ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ៕

ដោយ​៖ស​ តារា​


ចែករំលែក៖