ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានអំពីក្រុមហ៊ុន HARVEY LAW GROUP (HLG) មិនមែនជាក្រុមហ៊ុនមេធាវីដែលបានចុះបញ្ជីនៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាឡើយ។
នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជូនដំណឹងដល់សមាជិក-សមាជិកា គណៈមេធាវីនិងសាធារណជនជ្រាបថា ក្រុមហ៊ុន HARVEY LAW GROUP មានរូបសញ្ញា HLG SINCE 1992 គេហទំព័រ (https://hareylawcoporation.com/) មិនមែនជាក្រុមហ៊ុនមេធាវី ដែលបានចុះបញ្ជីនៅគណៈមេធាវីឡើយ។ គណៈមេធាវីសង្កេតឃើញថា ក្រុមហ៊ុនហាវី (ខេម បូឌា).ឯ.ក HARVEY (CAMBODIA) CO.,LTD មានរូបសញ្ញា HLG CAMBODIA និងនាមបណ្ណ ដែលមានរូបសញ្ញា HLG HARVEY LAW GROUP SINCE 1992 មានការិយាល័យ អគារលេខ ១៩-២០(Exchange Square ជាន់ទី៧ បន្ទប់លេខ៧០៣) ធ្វើឱ្យមានការភ័ន្តច្រឡំថា ក្រុម ហ៊ុននេះជាក្រុមហ៊ុនដែលបម្រើសេវាកម្មផ្លូវច្បាប់ដល់សាធារណជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អាស្រ័យហេតុនេះ សូមសមាជិក-សមាជិកាគណៈមេធាវីនិងសាធារណជនជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា