ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ អ្នកលេង facebook ថា , លោក គួច ម៉េងលី គ្មាន​អ្វី​ខុស​ទេ​ ហើយ​ក៏គ្មាន​ប៉ះពាស់ដល់​ប្រពៃណី​ទំនៀមទម្លាប់​ឬវប្បធម៌ខ្មែរ​អ្វី​ដែរ​ វាគ្រាន់តែ​ជា​ការ​ឆ្លៀតពេល​សប្បាយ​ម្ដងម្កាល​របស់​មនុស្ស​ទូទៅ​មិនថាប្រុស​ឬស្រី​

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឃើញនៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានបង្ហោះរូប លោក គួច ម៉េងលី ក្នុងសកម្មភាព រាំជានារីវ័យក្មេងដ៏ស្រស់សោភាម្នាក់ ហើយអ្នកបង្ហោះបានសូមទោសជាមុន ជាមួយការអោយតម្លៃ ថាគាត់មានពេលវេលា សម្រាប់ការសប្បាយដល់ខ្លួនឯងថែមទៀត។ 

facebook មួយសរសេរថា, ខ្ញុំឃេីញ​មនុស្ស​មួយចំនួន​តូច​ដែល​កេីតមក​បៀមតែទុក្ខ​ ដេកតែយំ​ អត់ចេះសប្បាយ​ អត់ចេះច្រៀង​ អត់ចេះរាំ​ អត់ចេះផឹក​ បាន​ច្រណែន​ឈ្នានីស​ពេល​ឃើញ​លោក​ គួច​ ម៉េងលី​ រាំសប្បាយ​ជាមួយ​នារី​ម្នាក់​ ហេីយបានយក​រូបថត​នោះ​មកធ្វើ​ការ​រិះគន់​បែបនេះ​ ឬបែបនោះ​តាម​អារម្មណ៍​របស់​ខ្លួន​រៀងៗខ្លួន​ ។  តាមពិត​ទៅ​ទង្វើ​របស់​លោក​ គួច​ ម៉េងលី​ គ្មាន​អ្វី​ខុស​ទេ​ ហើយ​ក៏គ្មាន​ប៉ះពាស់ដល់​ប្រពៃណី​ទំនៀមទម្លាប់​ឬវប្បធម៌ខ្មែរ​អ្វី​ដែរ​ វាគ្រាន់តែ​ជា​ការ​ឆ្លៀតពេល​សប្បាយ​ម្ដងម្កាល​របស់​មនុស្ស​ទូទៅ​មិនថាប្រុស​ឬស្រី​ ក្រោយពីសម្រាកពីការងារតែ​ប៉ុណ្ណោះ​ ។  តេី​គាត់​ខុស​អី​ទៅ​គ្រាន់​តែ​រាំកំសាន្ត​ក្នុង​រង្គសាល​មួយដែល​គេបេីក​សម្រាប់​មនុស្ស​ទូទៅទៅរាំកំសាន្ត​ ?  ឬ​ មួយ​អស់​លោក​អ្នក​រឹះគន់​គាត់​ ចង់​ឃើញ​គាត់​ទំនេរអោយគាត់ដេកយំ​ ដេកបៀមទុក្ខ​ ទេីបត្រូវចិត្តអស់លោក​ ?  

តោះបងប្អូន​ ឃើញ​បងបង្ហោះ​រូប​ទាំងនេះហេីយ​ទៅ​កន្លែង​ដដែល​ជាមួយ​បង​ 😜😜 ។ 

facebook មួយដែលមានឈ្មោះថា, (Dy Sovann) បានសរសេរ ដោយភាសាសមរម្យ មិនចំអក មិនរិះគន់ គ្រាន់ស្តាប់ទៅ សរសើរឈឺចិត្តជាងបង្អាប់ ដោយលើកឡើងថា, (ជាដំបូងសូមអធ្យាស្រ័យដែលផូសរូបនេះ

លោកគ្រូគាត់មានចំណេះដឹង ចែករំលែក ចំណេះដឹងល្អៗ​ជាច្រេីនមានអ្នកខ្លះក៏រិះគន់គាត់​ អ្នកខ្លះក៏ថាមិនអីចំពោះខ្លួនខ្ញុំផ្ទាល់ ខ្ញុំគិតថា​​ នេះជាសិទ្ធឯកជន របស់គាត់​ គាត់ធ្វេីអីក៏បាន ដូចយេីងគ្រប់គ្នា សូម្បីតែ​ ប៊ីល គ្លិនតុន អតីតប្រធានាធិបតីអាមេរិក ក៏មិនអាចទប់នឹងម្រស់បាន​ របស់​  ម៉ូនីកា​ ឡេវិនស្គី​ បានផងដែរ។ 

មនុស្សប្រុស​ ពិតជាពិបាកគេចខ្លាំងណាស់ ចំពោះ​ ស្រី​ ស្រា​ ល្បែង ដោយឡែក សុភាសិតចិនក៏បានពោលថា

មនុស្សប្រុសល្អមានតែ​ 2 នាក់ប៉ុណ្ណោះ ក្នុងលោក ទីមួយបុរសដែលមិនទាន់កេីត​  ទីពីរបុរសដែលស្លាប់បាត់ទៅហេីយ មនុស្សប្រុសដែលបានអាននូវអ្វី ដែលខ្ញុំបានសរសេរ​ គាត់គិតក្នុងចិត្តថា ខ្ញុំសរសេរត្រូវ គ្រាន់តែគាត់មិនហ៊ានខមិន តែប៉ុណ្ណោះ😊😊 ។

សូមអានតាមការគួរ យល់ឃើញបែបណាជាសិទ្ធបុគ្គលទេ មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ដកស្រង់តាម facebook តែប៉ុណ្ណោះ ។

ក្រោយពីមាន គេហទំព័រ សារព័ត៌មាន facebook បង្ហោះព្រោងព្រាត នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គួច ម៉េងលី បានបង្ហោះបកស្រាយ លើ facebook គាត់ថា, ! ជូនចំពោះប្រិយមិត្ត និងអ្នកគាំទ្រទាំងអស់

ខ្ញុំសូមជម្រាបជូនថា ថ្មីៗនេះមានក្មួយស្រីម្នាក់ បានសុំខ្ញុំថតក្នុងកម្មវិធីផ្ទាល់ខ្លួនរបស់ខ្ញុំទុកជាអនុស្សាវរីយ៍ ប៉ុន្តែផ្ទុយទៅវិញគាត់បានយករូបថតនោះមកបង្ហោះនៅលើហ្វេសប៊ុកហើយសរសេរចំណងជើង (caption) មិនសមរម្យ ធ្វើឱ្យមានការយល់ច្រឡំក្នុងចំណោមសាធារណជន។ ខ្ញុំបានឆ្លើយតបទៅគាត់ជាសាធារណៈដូចខាងក្រោម៖

«ក្មួយស្រី អរគុណច្រើនដែលបានថត ហើយនិងបានផុស។ រូបភាពនេះពិតជាស្អាត ប៉ុន្តែក្មួយមកសុំលោកគ្រូថតទុកជាអនុស្សាវរីយ៍ក្នុងកម្មវិធីក្រុមគ្រួសារមិត្តភ័ក្កិលោកគ្រូទេ ចុះម្ដេចបានជាក្មួយផុសហើយនិយាយអ៊ីចឹងទៅវិញ តិចគេច្រឡំថាក្មួយផ្ដេសផ្ដាសទៅ?»

សម្រាប់ជូនដល់អ្នកដែលចែករំលែកបន្ត (share) និង troll អវិជ្ជមាន សូមអស់លោកអ្នកទាំងអស់គ្នា មេត្តាចេះគិតពិចារណាប្រកបដោយវិជ្ជាជីវៈផង។  សូមភ្ញាក់ឡើង! ខ្ញុំក៏ជាបុគ្គលម្នាក់ដូចអ្នកទាំងអស់គ្នាដែរ ដែលអាចមាន ព្រឹត្តិការណ៍ផ្ទាល់ខ្លួន គ្រួសារ និងព្រឹត្តិការណ៍គ្រួសាររីករាយផ្សេងៗ។

​ថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2022 

ដោយ : សហការី


ចែករំលែក៖