ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ការពារ​ព្រំដែន​គោក​៨៩១​ និង​ទាហាន​ឈុត​ខ្មៅ​ថៃ​លេខ​១៣០៤​ ជួប​ប្រជុំ​ពិភាក្សា​គ្នា​ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទប់ស្កាត់​បទល្មើស​តាម​ព្រំដែន​

ចែករំលែក៖

ខេត្ត​​បន្ទាយ​មាន​ជ័យ ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ​ អនុវត្តន៍​តាម​ការ​ណែនាំ​ និង​ បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ កម្លាំង​នគរបាល​តាម​ព្រំដែន​ត្រូវ​មាន​ កិច្ច​សហប្រតិបត្តិការ​ល្អ​ ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ អាជ្ញាធរ​ និង​ សមត្ថកិច្ច​ថៃ​តាម​ព្រំដែន​ ដើម្បី​បង្ក​លក្ខណ​:​ងាយស្រួល​ក្នុង​ការ​អនុ​ត្តន៍​ការងារ​ផ្សេងៗ​ ។​

​សូមជម្រាបថា​ លោក​វរសេនីយ៍ឯក​ ហាំ​ វណ្ណៈ​ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១​ កាលពីថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ម្សិលមិញ​ បានចាត់តាំង​លោក​វរសេនីយ៍ត្រី​ ភឹ​ម​ ណា​ង​ នាយ​ប៉ុស្តិ៍​ស្ទឹង​បត់​ ដឹកនាំ​កម្លាំង​នគរបាល​ក្រោម​ឱវាទ​ ជួប​សំណេះសំណាល​ពិភាក្សា​ការងារ​ពង្រឹង​សហ​ប្រតិការ​ជាមួយ​ទាហាន​ឈុត​ខ្មៅ​ថៃ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ មី​ត​បាន់​ឆា​ ខ​ង​សូ​ផា​ មេបញ្ជាការ​កង​រយ​ស្តីទី​១៣០៤(​ថៃ​)​ នៅ​ទល់មុខ​ភូមិសាស្ត្រ​ប៉ុស្តិ៍​ស្ទឹង​បត់​ ត្រង់​ចំណុច​ប៉ុស្តិ៍​ត្រួតពិនិត្យ​លេខ​៣៣​ ក្នុងភូមិ​ណូ​ន​សាំង​ ឃុំ​ថា​ខាម​ ស្រុក​អរញ្ញ​ ខេត្ត​ស្រះ​កែវ​ តាម​ការ​អញ្ជើញ​របស់​ភាគី​ថៃ​។​

​កិច្ច​ពិភាក្សា​នេះ​ផ្តោត​សំខាន់​លើ​៣​ចំណុច​គឺ​ ៖​ ១-​រក្សារ​ទំនាក់ទំនង​សហប្រតិបត្តិការ​ទល់មុខ​ភូមិសាស្ត្រ​ ,​ ២-​ចូលរួម​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន​ផ្សេងៗ​ និង​ ៣-​ភាគី​កម្ពុជា​សំណូមពរ​ដល់​ភាគី​ថៃ​ជួយ​សម្រួលការ​ចេញចូល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ប្រសិនបើ​មានធុរៈ​ជាក់ស្ដែង​ដូច​ជា​ឈឺពោះ​ឆ្លងទន្លេ​ និង​មាន​ជំងឺ​ផ្សេងៗ​ ដែល​ចាំបាច់​ត្រូវ​សង្គ្រោះ​បន្ទាន់​ត្រូវ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ ។​ 

គួរបញ្ជាក់ថា​ ក្នុងកិច្ចពិភ្សានេះដែរ​ ភាគី​ថៃ​ក៏​បាន​យល់ព្រម​ និង​ឯកភាព​តាម​សំណូមពរ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ពិភាក្សា​ការងារ​នេះ​ទាំងស្រុង​ ៕

ដោយ​៖សហការី​


ចែករំលែក៖