ភ្នំពេញ ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា លោក ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភាលោក លោកស្រី សមាជិក សមាជិកា អនុគណៈកម្មការទី៣៖ ឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច នៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា(AIPA) លើកទី៤៣ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោក វឿង ឌីន ហ្វេ (H. E.Vuong Dinh Hue) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ។
សូមបញ្ជាក់ថា, ចាប់ពីថ្ងៃស្អែកសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមជំនួបការងារ និងអញ្ជើញជាអធិបតី ក្នុងកម្មវិធីផ្សេងៗឡើងវិញហើយ ខណៈតាមតារាងកម្មវិធីការងារដែលបានបង្ហាញ នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលជួបពិភាក្សាការងារ ក៏ដូចជាសម្តែងការគួរសមជាមួយលោក វឿង ឌីញហ្វេ ប្រធានរដ្ឋសភាវៀតណាម និងលោក Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិន ៕
ដោយ : សិលា