ការប្រកួតបាល់ទាត់ពិភពលោក World up នៅប្រទេសកាតាចាប់ប្រកួតវគ្គជម្រុះតាមពូលនៅរាត្រីថ្ងៃនេះ មានការប្រកួតក្នុងពូល B ចំនួន២គូ ដោយ១គូគឺក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ត្រូវប៉ះក្រុមខ្លាំងអ៊ីរ៉ង់នៅរាត្រីថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២២។
សម្រាប់ថ្ងៃបើកឆាកដំបូងនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្នុងពូល B នេះ ក្រុមអង់គ្លេសនិងអ៊ីរ៉ង់ ត្រូវប្រកួតនៅពហុកីឡដ្ឋាន Khalifa International ទីក្រុង Al Rayyanប្រទេសកាតាដែលជាម្ចាស់ផ្ទះ។ ក្នុងជំនួបនេះគេមើលឃើញថា អង់គ្លេសមានប្រៀបច្រើនជាងគូប្រកួតដោយសារអង់គ្លេសមានលីគកំពូលល្បីល្បាញពេញពិភពលោក, មានកីឡាករល្បីៗកំពុងលេងក្នុងលីគកំពូលច្រើននៅអឺរ៉ុប និងមានប្រវត្តិប្រកួតនៅ World Cup ល្អជាងអ៊ីរ៉ង់។
ខាងក្រោមនេះគឺព័ត៌មាន និងការវិភាគ សម្រាប់ក្រុមទាំង២៖
អង់គ្លេស៖
បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន១៦ដងរួមទាំងលើកនេះ និងធ្លាប់បានឈ្នះពានរង្វាន់មួយនេះចំនួនម្តងគឺនៅឆ្នាំ១៩៦៦។ អង់គ្លេសក៏ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៤ចំនួន២ដងដែរគឺនៅឆ្នាំ១៩៩០ (អ៊ីតាលីជាម្ចាស់ផ្ទះ និងឆ្នាំ២០១៨ (បារាំងជាម្ចាស់ផ្ទះ) ប៉ុន្តែអង់គ្លេសជាក្រុមខ្លាំងនៅតំបន់អឺរ៉ុបមួយដែរដោយទើបតែទទួលបានជើងឯករង (លេខ២) ក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំ២០២០ផងដែរ។
គ្រូបង្វឹកលោក ៖ Gareth Southgate
អ្នកចាំទី ៖ Jordan Pickford (Everton), Nick Pope (Newcastle United), Aaron Ramsdale (Arsenal)។
ខ្សែការពារ ៖ Trent Alexander-Arnold (Liverpool), Conor Coady(Everton, on loan from Wolverhampton Wanderers), Eric Dier(Tottenham Hotspur), Harry Maguire (Manchester United), Luke Shaw (Manchester United), John Stones (Manchester City), Kieran Trippier (Newcastle United), Kyle Walker (Manchester City), Ben White (Arsenal)។
ខ្សែបម្រើ ៖ Jude Bellingham (Borussia Dortmund), ConorGallagher (Chelsea), Jordan Henderson (Liverpool), Mason Mount (Chelsea), Kalvin Phillips (Manchester City), Declan Rice (West Ham United)។
ខ្សែប្រយុទ្ធ ៖ Phil Foden (Manchester City), Jack Grealish(Manchester City), Harry Kane (Tottenham Hotspur), James Maddison (Leicester City), Marcus Rashford (Manchester United), Bukayo Saka (Arsenal), Raheem Sterling (Chelsea), Callum Wilson (Newcastle United)។
៥ប្រកួតចុងក្រោយរបស់អង់គ្លេសហាក់ធ្វើមិនបានល្អគឺស្មើ៣ប្រកួត និងចាញ់២។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិអង់គ្លេសគឺចាញ់ក្រុមជម្រើសជាតិហុងគ្រី ៤–០ ក្នុងផ្ទះ (ជំនួប National League), ចាញ់អ៊ីតាលី ១–០ក្រៅផ្ទះ (ជំនួប National League) និងស្មើជាមួយអាល្លឺម៉ង់ ៣–៣ ក្នុងផ្ទះ(ជំនួប National League) ។
អ៊ីរ៉ង់៖
បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន៦ដងបូករួមទាំងលើកនេះដោយក្រុមនេះបានចូលរួមលើកដំបូងក្នុងឆ្នាំ១៩៧៨ ហើយបានត្រឹមតែវគ្គជម្រុះតាមពូលនេះប៉ុណ្ណោះ (Group Stage) ក្នុងឆ្នាំ 1978, 1998, 2006, 2014 និង 2018 ប៉ុន្តែអ៊ីរ៉ង់គឺក្រុមខ្លាំងនៅអាស៊ីដោយធ្លាប់ឈ្នះពានរង្វាន់ទ្វីបនេះចំនួន៣ដងផងដែរ។
គ្រូបង្វឹកលោក ៖ Carlos Queiroz
អ្នកចាំទី ៖ Alireza Beiranvand (Persepolis), Amir Abedzadeh(Ponferradina), Seyed Hossein Hosseini (Esteghlal), PayamNiazmand (Sepahan)។
ខ្សែការពារ ៖ Ehsan Hajsafi (AEK Athens), Morteza Pouraliganji(Persepolis), Ramin Rezaeian (Sepahan), Milad Mohammadi (AEK Athens), Hossein Kanaanizadegan (Al Ahli), Shojae Khalilzadeh(Al Ahli), Sadegh Moharrami (Dinamo Zagreb), Rouzbeh Cheshmi(Esteghlal), Majid Hosseini (Kayserispor), Abolfazl Jalali(Esteghlal)។
ខ្សែបម្រើ ៖ Ahmad Noorollahi (Shabab Al Ahli), Saman Ghoddos(Brentford), Vahid Amiri (Persepolis), Saeid Ezatolahi (Vejle), Alireza Jahanbakhsh (Feyenoord), Mehdi Torabi (Persepolis), Ali Gholizadeh (Charleroi), Ali Karimi (Kayserispor)។
ខ្សែប្រយុទ្ធ ៖ Karim Ansarifard (Omonia Nicosia), Sardar Azmoun(Bayer Leverkusen), Mehdi Taremi (Porto)។
៥ប្រកួតចុងក្រោយរបស់ក្រុមអ៊ីរ៉ង់គឺឈ្នះ៣ប្រកួត ស្មើ១ និងចាញ់១ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់គឺឈ្នះអ៊ុរ៉ាហ្គាយ ១–០ ក្នុងផ្ទះ(ជំនួបមិត្តភាពអន្តរជាតិ), ស្មើជាមួយក្រុមជម្រើសជាតិសេណេហ្គាល់ ១–១ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) និងឈ្នះក្រុមនីការ៉ាហ្គា ១–០ ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) ។
គូទាំង២នេះពុំមានប្រវត្តិជួបគ្នាទេ
ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖
ទស្សនៈWDW: អង់គ្លេស ២:០ អ៊ីរ៉ង់
ទស្សនៈSV: អង់គ្លេស ១:០ អ៊ីរ៉ង់
ទស្សនៈAsianB: អង់គ្លេសអាចឈ្នះ ។
សូមបញ្ជាក់ថា អង់គ្លេស និងអ៊ីរ៉ង់ស្ថិតក្នុងពូល B ដែលប្រទេស២ទៀតគឺ អាមេរិក និងវែល។ ការប្រកួតនេះធ្វើឡើងនៅវេលាម៉ោង៨យប់ម៉ោងនៅកម្ពុជានារាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ៕
ដោយ៖ ភារៈ