ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀន៦កញ្ចប់

ចែករំលែក៖

ភ្នំពេញ  នៅវេលាម៉ោង ០៣​ និង​ ០០​នាទីទាបភ្លឺឈានចូលថ្ងៃទី២២ ខែ​វិច្ចិកា​ ឆ្នាំ២០២២ កំលាំងជំនាញខណ្ឌ​និងប៉ុស្តិ៍ឫស្សីកែវបានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច​ ផ្លូវបេតុង​ ក្រុមទី០២​ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ​​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌនិងប៉ុស្តិ៍​បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ង្វៀង ធិនទី ភេទ​ប្រុសអាយុ៣០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ​ផ្ទះគ្មានលេខ​ ផ្លូវបេតុង​ ក្រុម​ទី១៧ ​ ភូមិ​មិត្តភាព សង្កាត់ឫស្សីកែវ​​ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។                                                                                                                – សម្ភារ:ដកហូតមាន ៖ 

១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០៦ កញ្ចប់តូច។

២/ដែកកេះចំនួន ០១

៣/ប្រាក់ចំនួន ២០.៦០០៛ (ពីរមុឺនប្រាំមួយរយរៀល)

៤/ទូរស័ព្ទមួយគ្រឿងម៉ាក Huawei។

ចំពោះមុខកំលាំងជំនាញខណ្ឌនិងប៉ុស្តិ៍​កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖