ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំបក្សប្រឆាំងម៉ាឡេស៊ី លោក Anwar Ibrahim បានក្លាយជានាយករដ្ឋមន្ត្រីទី១០

ចែករំលែក៖

នៅថ្ងៃទី២៤ ខែវិច្ឆិកា មេដឹកនាំបក្សប្រឆាំងម៉ាឡេស៊ី លោក អាន់វ៉ា អុីប្រាហ៊ីម បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី១០របស់ប្រទេសនេះ។
នៅព្រឹកថ្ងៃដដែល ព្រះមហាក្សត្រ Abdullah Sultan Ahmad Shah បានតែងតាំងលោក Anwar Ibrahim ជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដោយបញ្ចប់វិបត្តិក្រោយការបោះឆ្នោតរយៈពេលប្រាំថ្ងៃដែលមិនធ្លាប់មាននៅក្នុងប្រទេសនេះ។
បន្ទាប់ពីត្រូវបានជ្រើសតាំងដោយព្រះមហាក្សត្រ នាល្ងាចថ្ងៃព្រហស្បតិ៍នេះ លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) បានស្បថចូលកាន់តំណែងជាផ្លូវការ ជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសម៉ាឡេស៉ី ដើម្បីបិទបញ្ចប់ស្ថានភាពជាប់គាំងអស់រយៈពេល៥ថ្ងៃក្រោយការបោះឆ្នោតសកលដែលចេញលទ្ធផលមិនដាច់ស្រេច។
នៅថ្ងៃទី២៤ខែវិច្ឆិកានេះ មហាក្សត្រម៉ាឡេស៉ីបានសម្រេចព្រះទ័យជ្រើសរើសលោក អាន់វ៉ា ឱ្យកាន់តំណែងជានាយករដ្ឋមន្រ្តី បន្ទាប់ពីទ្រង់បានជួបជាមួយសមាជិកសភាមួយចំនួន ព្រមទាំងបានកោះប្រជុំក្រុមប្រឹក្សាព្រះចៅ
ស៊ុលតង់ម៉ាឡេស៉ី លើបញ្ហានៃការបង្កើតរដ្ឋាភិបាលថ្មី។
ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រុមគណបក្សចម្រុះ ប៉ាកាតាន់ ហារ៉ាប៉ាន់ (Pakatan Harapan ឬ PH) របស់លោក អាន់វ៉ា ឈ្នះបានអាសនៈច្រើនជាងគេ គឺ៨២អាសនៈ ខណៈដែលក្រុមគណបក្សចម្រុះធំមួយទៀតគឺ Perikatan Nasional ឬ PN) របស់អតីតនាយករដ្ឋមន្រ្តី Muhyiddin Yassin បាន៧៣អាសនៈ ប៉ុន្តែសុទ្ធតែមិនគ្រប់១១២អាសនៈ ឬស្មើនឹង៥០ភាគរយ ដែលចាំបាច់សម្រាប់ការបង្កើតរដ្ឋាភិបាលឡើយ។
ការក្លាយជានាយករដ្ឋមន្រ្តីនេះធ្វើឱ្យលោក អាន់វ៉ា សម្រេចគោលដៅរបស់ខ្លួន បន្ទាប់ពីចាប់ផ្តើមធ្វើនយោបាយអស់រយៈពេលប្រមាណជា៣ទសវត្សរ៍មកហើយ គឺចាប់តាំងពីលោកនៅជាកូនសិស្សរបស់អ្នកនយោបាយជើងចាស់ លោក មហាធៀរ មហាម៉ាត់ រហូតដល់ក្លាយជាមេដឹកនាំចលនាបាតុកម្ម, ជាអ្នកទោស, ជាមេបក្សប្រឆាំង និងចុងក្រោយនេះជានាយករដ្ឋមន្រ្តី៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ ​plo.vn


ចែករំលែក៖