ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​សេដ្ឋកិច្ច​ បង្រ្កាប​ឈេីបានជាច្រេីនកំណា​ត់ដែ​លក្រុមឈ្មួញលួចលាក់ទុកនៅក្នុងដីចម្ការដូង​មួ​យកន្លែង នៅស្រុក​ភ្នំស្រួច

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ ៖​ កម្លាំងការិយាល័យនគរ​បាល​ប្រឆាំងបទ​ល្មើសសេដ្ធកិច្ច​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​បានឈេីជាច្រេីនកំណា​ត់ដែ​លក្រុមឈ្មួញលួចលាក់ទុកនៅក្នុងដីចម្ការដូង​មួ​យកន្លែង កាលពីវេលាម៉ោង​ ៤​ និង២នាទី​រសៀល​ថ្ងៃទី​២៤​ ខែវិច្ឆិកា​ម្សិលមិញ​ នៅស្រុក​ភ្នំស្រួច។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។ 

របាយការណ៍​ដដែល​បន្តថា​ កម្លាំង​ជំ​នា​ញ​ការិយាល័យនគរ​បាល​ប្រឆាំងបទ​ល្មើសសេដ្ធកិច្ច​ នៃ​ស្នងការ​ដ្ឋាន​ន​គ​របា​ល​ខេត្ដ​កំព​ង់ស្ពឺ​ បានស្រាវជ្រាវ​រកឃេី​ញគំនរឈេី​០១កន្លែ​ង ដែ​លឈ្មួ​ញលាក់ទុក​នៅក្នុងដីចម្ការដាំដូង​ ស្ថិត​ក្នុង​ភូមិ​ត្រពាំ​ងប្រិយ៍​ ឃុំក្រាំង​ដីវ៉ាយ​ ស្រុ​ក​ភ្នំស្រួ​ច​ ខេត្ដកំ​ព​ង់ស្ពឺ​ ។ ឈេីដែលរកឃេីញជា​ប្រភេ​ទឈេី​សុក្រំ​មានចំនួន ១៨​ដុំ ម្ចាស់​ឈេី​អញ្ញត្តជន សមត្ថកិច្ច​បន្ដស្រាវ​ជ្រាវ​រកមេ​ក្លោង​ និង​អ្ន​កទទួល​ខុ​ស​ត្រូវ​ ។

ក្នុងប្រតិបត្តិការនោះ​ ដោយអនុវត្ដតាមបញ្ជាលោក​ឧត្ដ​ម​សេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនី​យ៍ត្រី​ ប៊ុត​ ចាន់តារា​ ស្នងការ​រង​ និងលោកវរសេ​នី​យ៍​ឯ​ក​ ហេង​ សំរេច​ នាយការិ​យាល័យ​នគរបាល​ប្រឆាំង​បទល្មេីស​សេដ្ឋកិច្ច​ ។

ក្រោយប្រតិបត្តិការចប់​វត្ថុតាងដកហូតរួមមាន ៖ ឈេីសុក្រំ​ចំនួន ១៨​ដុំ​ មិនទាន់វាស់វែងត្រូ​វបានដឹកជញ្ជូនយកមករក្សាទុកបណ្ដោះអាស​ន្ននៅ​ស្នាក់​ការបរិស្ថានចំបក់​ ក្នុងឧទ្យានជាតិ​ ព្រះកុ​សុ​មៈ​ គីរីរម្យ ដេីម្បីបន្តនីតិវិធី ៕

ដោយ​៖សហការី​


ចែករំលែក៖