អង់គ្លេសនឹងសម្លឹងរកការកក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយនៅពេលពួកគេជួបសហរដ្ឋអាមេរិកក្នុងការប្រកួតពូល B ជាលើកទី២ក្នុងព្រឹត្តិការណ៍ World Cup នៅកាតា រាត្រីនេះ។ ក្រុមតោកំណាចអង់គ្លេសបានឈានទៅរកការចាប់ផ្តើមដ៏អស្ចារ្យក្នុងពូលរបស់ពួកគេ បន្ទាប់ពីបានយកឈ្នះលើក្រុមអ៊ីរ៉ង់ ៦–២ ហើយនឹងសម្លឹងមើលការបន្តទម្រង់ល្អរបស់ខ្លួននៅក្នុងការប្រកួតនៅកីឡដ្ឋាន Al Bayt ប្រទេសកាតា។
ជ័យជម្នះនឹងធានាឱ្យអង់គ្លេសឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ហើយផ្តល់ឱ្យពួកគេនូវភាពប្រណិត ឬជម្រើសក្នុងការសម្រាកតារាសំខាន់ៗក្នុងការប្រកួតជម្រុះក្នុងពូលចុងក្រោយជាមួយនឹងក្រុមវែលក៏ថាបាន។
អាមេរិកនឹងមិនចង់វាយបកឡើយ ជាពិសេសពួកគេនឹងអស់សង្ឃឹមក្នុងការទទួលជ័យជម្នះបន្ទាប់ពីស្មើ ១–១ ជាមួយក្រុម Wales ក្នុងការប្រកួតបើកឆាករបស់ខ្លួន។ សហរដ្ឋអាមេរិកមានប្រៀបខាងផ្លូវចិត្តលើក្រុមអង់គ្លេស ទោះបីជានៅតែមិនស្គាល់ចាញ់ក្នុងការជួបគ្នាតែពីរលើកមុន World Cup របស់ពួកគេ។
អង់គ្លេសប៉ះអាមេរិកនឹងក្លាយជាការប្រកួតដ៏សំខាន់នៅក្នុងយុទ្ធនាការ World Cup នៅវេលាម៉ោង២រំលងអធ្រាត្រថ្ងៃសុក្រទី២៥ ខែវិច្ឆិកានេះ។
ចំណែកក្រុមវែលអាចបោះជំហានដ៏ធំឆ្ពោះទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៅ World Cup 2022 ក្នុងប្រទេសកាតា ប្រសិនបើពួកគេអាចដណ្តើមបាន៣ពិន្ទុទល់នឹងអ៊ីរ៉ង់នៅរាត្រីថ្ងៃសុក្រ។ ការស៊ុតបាល់ប៉េណាល់ទីរបស់ Gareth Bale បានធ្វើឱ្យក្រុមរបស់លោក Rob Page ទទួលបានលទ្ធផលស្មើ ១–១ ក្នុងការប្រកួតបើកឆាកពូល B របស់ពួកគេជាមួយនឹងសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ។
ជាមួយនឹងការប៉ះក្រុមអង់គ្លេសមិនទាន់មកដល់នៅសប្តាហ៍ក្រោយ កីឡាករវែលមិនអាចមានលទ្ធភាពក្នុងការភ្លាត់ស្នៀតជាមួយក្រុមអ៊ីរ៉ង់ដែលត្រូវបានយកឈ្នះដោយក្រុមអង់គ្លេស ៦–២ ក្នុងការប្រកួតបើកឆាករបស់ពួកគេ។
ខណៈដែលវាជាការពិតដែលថា អ៊ីរ៉ង់នឹងចង់បានពិន្ទុដូចគ្នា និងស្តារឡើងវិញនូវឱកាសរបស់ពួកគេក្នុងការឈានទៅវគ្គបន្ត ក្រុមវែលនឹងចាប់ផ្តើមជាក្រុមដែលមានលទ្ធភាពឈ្នះច្រើនជាងដែលធ្វើការប្រកួតក្នុងកីឡដ្ឋាន Ahmad bin Ali Stadium ទីក្រុង Al Rayyan ។
ការប្រកួតរវាងក្រុមវែល និងអ៊ីរ៉ង់ក្នុងពូល B នេះនឹងចាប់ផ្តើមនៅវេលាម៉ោង៥ល្ងាចម៉ោងនៅកម្ពុជាថ្ងៃទី២៥ ខែវិច្ឆិកានេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ dailymail.com)